ពោធិ៍សាត់៖ សប្តាហ៍នេះការប្រគំតន្ត្រីអបអរសារទរស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection បានឈានមកកាន់ខេត្តពោធិ៍សាត់យើងហើយ ដែលធ្វើឡើងនៅពហុកីឡដ្ឋានខេត្តក្នុងភូមិពាល ញែកពីរ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នៅក្នុងថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០១៩ នេះ។

នៅក្នុងនោះការធ្វើដំណើរនៅតាមផ្លូវស្រុកវាលវែង ខេត្តពោធិ៍សាត់ ពិតជាមានភាពក្រវាច់ក្រវែនដូចអន្ទង់អាំងមែនទែន ជាពិសេសតាមដងផ្លូវមានភ្នំ មានព្រៃព្រឹក្សាជុំវិញយ៉ាងស្រស់ស្អាតទាក់ភ្នែក ដែលជាហេតុអ្នកដែលធ្វើដំណើរទៅតាមផ្លូវនេះតែងតែនាំគ្នាចុះថតរូបជាអនុស្សាវរីយ៍មិនចេះដាច់នោះឡើយ។ ដោយផ្លូវដ៏ស្រស់ស្អាតនេះ ស្ថិតនៅលើផ្លូវជាតិលេខ៥៥ លើភ្នំ ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់មានប្រវែងជាង ១៨០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅឃុំថ្មដា ឆ្លងកាត់ក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ។

ដងផ្លូវជ្រលងភ្នំអន្ទង់នៅពោធិ៍សាត់
ដងផ្លូវជ្រលងភ្នំអន្ទង់នៅពោធិ៍សាត់
ដងផ្លូវជ្រលងភ្នំអន្ទង់នៅពោធិ៍សាត់

ដូច្នេះមកលេងខេត្តពោធិ៍សាត់ បានថតរូបកម្សាន្តលើដងផ្លូវដ៏ស្រស់ស្អាតហើយ ពេលយប់ថែមទាំងបានទស្សនាការប្រគំតន្ត្រីខ្នាតយក្សរបស់ GANZBERG ដែលចូលរួមដោយតារាចម្រៀងល្បីៗប្រចាំស្រុកខ្មែរទាំង ២ថ្ងៃជាប់ៗគ្នាទៀត ដឹងតែសប្បាយឱ្យអស់ដៃហើយ។

ការប្រគំតន្ត្រីខ្នាតយក្សរបស់ GANZBERG

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រគំតន្ត្រីអបអរដ៏ពិសេសនេះនឹងធ្វើឡើងចំនួន ៧ ទីតាំង និង ៥ ទីរួមខេត្តធំៗដូចជា៖
- សម្រាប់ថ្ងៃទី ២៤ និង ២៥ ខែឧសភា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រះសីហនុ ឆ្នេរអូរឈើទាល
- សម្រាប់ថ្ងៃទី ៣១ ខែឧសភា និង ០១ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត តាកែវ
- សម្រាប់ថ្ងៃទី ០៨ និង ០៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រៃវែង
- សម្រាប់ថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ពោធិ៍សាត់
- សម្រាប់ថ្ងៃទី ២១ និង ២២ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- សម្រាប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅ ដឺ ព្រមៀ សេន ធ័រ សែនសុខ ភ្នំពេញ
- សម្រាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ ភ្នំពេញ។

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕

ការប្រគំតន្ត្រីខ្នាតយក្សរបស់ GANZBERG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]