កូរ៉េខាងត្បូង៖ ក្រោយពីទន្ទឹងរង់ចាំពីអ្នកគាំទ្រអស់រយៈពេលប៉ុន្មានឆ្នាំ កាលពីម្សិលមិញនេះ នាង Somi បានចេញមុខជាតារាចម្រៀងផ្លូវការ នៅក្នុងផលិតកម្ម The Black Label ហើយ ជាមួយបទចម្រៀងថ្មីមានចំណងជើងថា “Birthday”។

យ៉ាងណាមិញ សម្រាប់ការចេញមុខជាតារាផ្លូវការនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកគាំទ្រសង្កេតឃើញថា សមាជិកទាំង ៤ នាក់របស់ក្រុម BLACKPINK មាន Lisa Rosé Jisoo និង Jennie បានបង្ហោះ Story ក្នុងគណនីរបស់ខ្លួន ដើម្បីអបអរក៏ដូចជាជូនពរដល់ការ Debut របស់នាងផងដែរ។ ម៉្យាងវិញទៀត នាង Jennie និងនាង Jisoo ថែមទាំងបង្ហោះវីដេអូច្រៀងនិងរាំលេង ជាមួយបទថ្មីរបស់ Somi ដែលទើបនឹងចេញនេះ ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី ចំពោះបទចម្រៀងដែលទើបតែចេញនេះដែរ នាង Somi ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយបទចម្រៀងរបស់នាងបានហក់លោតជាប់លេខ១ ក្នុងតារាងចម្រៀង ស្ទើរតែគ្រប់វេបសាយ ហើយលើសពីនេះទៅទៀតនោះ សម្រាប់នៅលើបណ្តាញសង្គម យូធូបវិញ ត្រឹមតែរយៈពេលជាង ១៦ ម៉ោងប៉ុណ្ណោះ បទ "Birthday" នេះទទួលបានការចូលមើល ជាង ៥លានដងឯណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Somi
Somi
BLACKPINK
Jennie និង Jisoo
ការបង្ហោះរបស់សមាជិកទាំង៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]