អេស្ប៉ាញ៖ កីឡាករ Eden Hazard បញ្ជាក់ថា គេបានបំពេញក្តីស្រមៃដ៏ធំរបស់ខ្លួន បន្ទាប់ពីបានចូលរួមជាមួយ Real Madrid និងបានបង្ហាញខ្លួនជាផ្លូវការនៅកីឡដ្ឋាន Santiago Bernabeu កាលពីយប់មិញនេះ។ កីឡាករ Eden Hazard បានយល់ព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Real Madrid ដោយនឹងទទួលបានប្រាក់នឿយហត់ចំនួន ៤០០,០០០ផោនក្នុងមួយសប្តាហ៍។

Eden Hazard បង្ហាញខ្លួនជាផ្លូវការនៅ Real Madrid
Eden Hazard បង្ហាញខ្លួនជាផ្លូវការនៅ Real Madrid
Eden Hazard បង្ហាញខ្លួនជាផ្លូវការនៅ Real Madrid

បង្ហាញខ្លួនជាមួយឯកសណ្ឋានរដូវកាលថ្មីរបស់ Real Madrid ក្រោយការពិនិត្យសុខភាព និងចុះកិច្ចសន្យាចប់សព្វគ្រប់ កីឡាករ Hazard បាននិយាយទៅកាន់អ្នកគាំទ្រទាំងអស់ថា៖ “ខ្ញុំមានក្តីស្រមៃក្នុងការលេងឱ្យក្លិប Real Madrid ពេលនេះក្តីស្រមៃរបស់ខ្ញុំបានក្លាយជាការពិតហើយ។ អរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់! Hala Madrid”។

គួរបញ្ជាក់ថា Eden Hazard បានបង្ហាញខ្លួនជាមួយឯកសណ្ឋានដែលគ្មានលេខ ខណៈដែលសារព័ត៌មានភាគច្រើនបានបង្ហើបថា Hazard នឹងត្រូវពាក់លេខ ៧ ប៉ុន្តែត្រូវរង់ចាំការសម្រេចជាមុន ស្របពេលបច្ចុប្បន្ននេះលេខ ៧ ត្រូវបានប្រើប្រាស់ដោយកីឡាករ Mariano Diaz៕

សូមទស្សនាវីដេអូខាងក្រោម៖

Eden Hazard បង្ហាញខ្លួនជាផ្លូវការនៅ Real Madrid
Eden Hazard បង្ហាញខ្លួនជាផ្លូវការនៅ Real Madrid
Eden Hazard បង្ហាញខ្លួនជាផ្លូវការនៅ Real Madrid
Eden Hazard បង្ហាញខ្លួនជាផ្លូវការនៅ Real Madrid
Eden Hazard បង្ហាញខ្លួនជាផ្លូវការនៅ Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]