កូរ៉េខាងត្បូង៖ កាលពីមួយរយៈមុននេះ តារាចម្រៀងស្រីកំពុងមានប្រជាប្រិយភាព Nancy សមាជិកក្រុម Momoland បានជួបនូវរឿងអាស្រូវស្នេហា ដែលត្រូវបានគេសង្ស័យថា នាងកំពុងមានទំនាក់ទំនងស្នេហ៍ជាមួយនឹងតារាចម្រៀងប្រុស Q សមាជិកក្រុម The Boyz និងបានណាត់ជួបគ្នានៅក្នុងបារ៍មួយកន្លែង ជាមួយនឹងមិត្តភក្តិមិនប៉ុន្មាននាក់ផ្សេងទៀតផងដែរ។

ដោយឡែក ទោះជាយ៉ាងណា កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញនេះ គេបានចាប់អារម្មណ៍ឃើញថា សមាជិកក្រុម Momoland រូបនេះ បានបង្ហោះនូវរូបថត បង្ហាញពីស្នាមញញឹមរីករាយជាច្រើនសន្លឹក នៅក្នុងគណនីសង្គមអ៊ីនស្តារក្រាម និងថែមទាំងបានសរសេរអត្ថន័យនៅខាងក្រោមរូបថតនោះថា៖

«អគុណដែលអ្នកធ្វើឲ្យខ្ញុំញញឹម ខ្ញុំពិតជាមានអ្នកទាំងអស់គ្នា ជាមនុស្សល្អបំផុតនៅក្នុងជីវិតរបស់ខ្ញុំ»។

បន្ថែមពីនេះ Nancy ក៏បានបង្ហោះរូបថតជាក្រុមពោរពេញទៅដោយស្នាមញញឹម ជាមួយនឹងសមាជិកក្រុមទាំងអស់របស់នាង នៅតាមដងផ្លូវនៃទីក្រុង អូស្លូ ប្រទេសន័រវែសថែមទៀតផងដែរ។

ងាកក្រោយបន្តិច តាមរយៈការរាយការណ៍ចុងក្រោយបង្អស់ ពីខាងភ្នាក់ងាររបស់ក្រុម Momoland បានចេញថ្លែងការណ៍បដិសេធទាំងស្រុង ចំពោះរឿងអាស្រូវដែលថា Nancy និង Q បានកំពុងលួចលាក់ទាក់ទងស្នេហាគ្នា គឺមិនពិតឡើយ ពោលគឺអ្នកទាំងពីរគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ៕ 

Nancy បង្ហោះរូបនៅក្នុងអ៊ីនស្តារក្រាម
Nancy បង្ហោះរូបនៅក្នុងអ៊ីនស្តារក្រាម
Nancy បង្ហោះរូបនៅក្នុងអ៊ីនស្តារក្រាម
Nancy បង្ហោះរូបនៅក្នុងអ៊ីនស្តារក្រាម
Nancy បង្ហោះរូបជាមួយសមាជិកក្រុម Momoland នៅក្នុងអ៊ីនស្តារក្រាម
Q សមាជិកក្រុម The Boyz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]