បរទេស៖ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា តារាចម្រៀងស្រីលំដាប់ពិភពលោកពីររូបគឺ Taylor Swift និង Katy Perry បានឈ្លោះគ្នា។ គួររម្លឹកផងដែរថាជម្លោះរបស់ពួកគេទាំងពីរបណ្តាលមកពី បញ្ហាដណ្តើមអ្នករាំគ្នា ដោយ Taylor Swift បានជ្រើសរើសអ្នករាំ ដែលធ្លាប់រាំឲ្យ Katy Perryពីមុនមក ។

ជម្លោះនោះកាន់តែធ្ងន់ធ្ងរ រហូតដល់ Taylor Swift បាននិពន្ធបទ«Bad Blood» ចំណែកឯ Katy Perryនិពន្ធបទ«Swish Swish» ដើម្បីច្រៀងដៀមដាមគ្នាទៅវិញទៅមកថែមទៀតផង។

យ៉ាងណាមិញ មិត្តភាពរបស់ពួកគេទាំងពីរនៅតែមិនអាចកាត់ផ្តាច់ បើទោះបីជាមិននិយាយរកគ្នាជិត៥ឆ្នាំហើយក៏ដោយ។ ដោយថ្មីៗនេះ Katy Perry បានផុស រូបនំ Cookieនៅក្នុងអ៊ីនស្តារក្រាម ដោយភ្ជាប់ជាមួយពាក្យខ្លីមួយឃ្លាថា«feels good» និងMentionឈ្មោះ Taylor Swift នៅក្នុងផុសនោះ។ ទៀតសោត Taylor Swift បានចូលទៅLike និងComment រូបបេះដូងថែមទៀតផង។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលឃើញតារាស្រីពីររូបនេះ ព្រមបញ្ចប់ជម្លោះ និងត្រឡប់មកត្រូវគ្នាវិញបែបនេះ៕

Katy Perry
Katy Perry
Taylor Swift
Taylor Swift
Taylor Swift និង Katy Perry
Taylor Swift និង Katy Perry
Taylor Swift និង Katy Perry
រូបដែល Katy Perry ផុស​
រូបដែល Katy Perry ផុស​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]