អាមេរិក៖ ខ្សែប្រយុទ្ធរបស់ក្លិប LA Galaxy កីឡាករ Zlatan Ibrahimovic ទទួលបានកំណត់ត្រាខ្ពស់ជាងគេនារដូវកាលនេះ ដោយទទួលបានប្រាក់នឿយហត់សរុប ៧.២លានដុល្លារអាមេរិក ឬប្រមាណជា ៥.៧លានផោន។

កីឡាករ Zlatan Ibrahimovic
កីឡាករ Sebastian Giovinco

កាលពីរដូវកាលមុន Zlatan ទទួលបានប្រាក់នឿយហត់ប្រមាណជា ១.៥លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាមិញនារដូវកាលថ្មីនេះ Zlatan ទទួលបានប្រាក់ចំណូលខ្ពស់ជាងគេ រហូតវ៉ាដាច់កីឡាករ Sebastian Giovinco របស់ក្លិប Toronto FC ទៀតផង ដែលកីឡាកររូបនេះបានត្រឹមឈរនៅចំណាត់ថ្នាក់លេខពីជាមួយប្រាក់នឿយហត់ត្រឹមតែ ៧.១លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងរយៈពេលពីររដូវកាល (២០១៧-២០១៨) កន្លងមក។

សមាគមកីឡាករលីគកំពូល MLS ធ្លាប់បានបញ្ជាក់ថា ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់កីឡាករទាំងអស់នៅអាមេរិក មានចំនួនប្រហែលជា ៣៧៦,១៧៤ដុល្លារអាមេរិក និងប្រាក់សំណងសម្រាប់ធានាទៅលើបញ្ហាផ្សេងៗទៀតប្រមាណជា ៤១៧,៦៤៣ដុល្លារអាមេរិក ដែលមិនត្រូវបានគិតពេលវេលាជាក់លាក់៕ 

តារាងប្រាក់ចំណូល
កីឡាករ Zlatan Ibrahimovic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]