ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា មានដុងខាងសិល្បៈកម្រិតណានោះ ព្រោះថាត្រឹមតែអាយុ ៧ ឆ្នាំ តែទ្រង់មានសមត្ថភាពគួរឲ្យសរសើរចេះ សិល្បៈស្ទើរតែគ្រប់ទម្រង់។

យ៉ាងណាមិញ កាលពីថ្មីៗនេះ អ្នកអង្គម្ចាស់តូចបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រមែនទែន ក្រោយឃើញទ្រង់យកបទចម្រៀងកូរ៉េដ៏ល្បីរបស់ក្រុម BLACKPINK មានចំណងជើងថា “Kill This Love” មករាំ Cover នៅលើឆាកតន្ត្រី។

ក្នុងនោះដែរ ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើន បានលាន់មាត់សរសើរទ្រង់មិនដាច់ពីមាត់ ពីសមត្ថភាពគួរឲ្យសរសើររបស់ទ្រង់ ក្នុងការរាំ Cover មួយបទនេះ។

ទោះជាយ៉ាងណាក្តី បើទោះជាការសម្តែងរបស់ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា មិនសូវល្អមួយរយភាគរយក៏ពិតមែន ក៏ប៉ុន្តែទ្រង់ទើបតែអាយុ ៧ ឆ្នាំ អាចមានសមត្ថភាពចេះរាំនេះ គឺពិតជាមិនសរសើរមិនបាននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ជេនណា
ជេនណា សម្តែងលើឆាក
ជេនណា សម្តែងលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]