ថៃ៖ គូស្នេហ៍ថ្មីថ្មោង រវាងតារាចម្រៀង និងតារាសម្តែងប្រុសGun Napat ជាមួយតារាសម្តែងស្រីរូបស្រស់ Marie Broenner ដែលទើបតែបង្កាត់ភ្លើងស្នេហ៍ ក្រោយសម្តែងរឿងរួមគ្នាជាលើកដំបូង។ គួរបញ្ជាក់ផងដែរថា Gun និង Marieបានសម្តែងរឿងថ្មីជាមួយគ្នា មានចំណងជើងថា«Luk Krung» ដែលទើបតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍។

ជាក់ស្តែង គូស្នេហ៍មួយគូនេះចេញមកប្រកាសជាសាធារណៈតែម្តង ក្រោយពួកគេទាក់ទងគ្នាបាន២ខែ។ ទៀតសោតMarie បានផ្តល់បទសម្ភាសន៍និយាយពីទំនាក់ទំនងខ្លួននិង Gun ហើយថែមទាំងសរសើរខាងប្រុស មិនដាច់ពីមាត់ថាជាមនុស្សល្អ ពេលដែលនៅជិតមានអារម្មណ៍រីករាយ។ លើសពីនេះទៅទៀត នាងថែមទាំងបានជួបនិយាយគ្នា ជាមួយគ្រួសាររបស់ Gun រួចរាល់ផងដែរ។

ដោយឡែកMarieបានបន្ថែមទៀតថា ស្នេហាលើកនេះជារឿងបច្ចុប្បន្ន ដូច្នេះនាងមិនខ្វល់ពីអតីតដែលខាងប្រុសធ្លាប់ជាព្រាននារីនោះទេ ដឹងត្រឹមតែពេលនេះពួកគេទាំងពីរមានក្តីសុខគឺគ្រប់គ្រាន់៕

Marie Broenner
Marie Broenner
Gun Napat
Gun Napat
Gun និង Marie
Gun និង Marie
Gun និង Marie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]