កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ សារព័ត៌មានរបស់ប្រទេសកូរ៉េឈ្មោះថា Sports Donga បានចេញអត្ថបទប្រកាសបញ្ជាក់ជាផ្លូវការថា ក្រុម I.O.I នឹងរួបរួមក្រុមជាថ្មី ជាមួយសមាជិក ៩ នាក់។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ សម្រាប់ការវិលត្រឡប់ជាថ្មីម្តងនេះ គឺគ្មានវត្តមាននាង Somi និង នាង Yoenjung នោះទេ ព្រោះបើតាមការបញ្ជាក់បានឲ្យដឹងថា ដោយសារតែ Agency ដែលពួកគេជាប់កុងត្រាជាមូយ។

គួរបញ្ជាក់ដែរថា ក្រុម I.O.I ត្រូវបានបង្កើតឡើងដោយកម្មវិធី Produce 101 ហើយពួកគេបាននៅប្រូម៉ូតជាក្រុមត្រឹមរយៈពេល ១ ឆ្នាំតែប៉ុណ្ណោះ។ មុនពេលបំបែកក្រុមពួកគេ មានបទចម្រៀងល្បីៗដូចជា “Dream Girl” “Whatta Man” និង “Very Very Very”។

ក្នុងនោះដែរ សមាជិកដែលត្រូវត្រឡប់មកវិញ មានដូចជា Kim Sejeong Choi Yoojung Chungha Kim Sohye Zhou Jieqioung Jung Chaeyeon Kim Doyeon Kang Mina និង Kim Nayoung។ ឯចំណែកថ្ងៃជាក់លាក់សម្រាប់ការ Comeback នេះ គេមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Somi
Yoenjung
IOI
IOI

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]