បរទេស៖ កាលពីមួយរយៈមុន រឿង Avengers: Endgame ពិតជាល្បីខ្លាំងមែនទែន ដល់ថ្នាក់មនុស្សម្នានាំគ្នាក្វា-កបុកទៅមើលរឿងនេះស្ទើរតែគ្រប់ៗគ្នាទៅហើយ។

ទន្ទឹមគ្នានេះដែរ មានបុរសម្នាក់ដែលជាហ្វេនផ្កាប់មុខ Marvel បាននិងកំពុងតែមើលរឿង Avengers: Endgame អស់ចំនួន ១០៧ដងរួចមកហើយ។

មានមនុស្សម្នាជាច្រើនសុទ្ធសឹងតែរំពឹងទុកថារឿង Avengers: Endgame នឹងអាចបំបែកកំណត់ត្រាយកឈ្នះរឿង Avatar ក្លាយទៅជារឿងដែលអាចរកប្រាក់ចំណូលបានច្រើនបំផុតលើលោក។ ប៉ុន្តែគិតមកដល់ពេលបច្ចុប្បន្ន រឿង Avengers: Endgame នៅខ្វះ ៦០លានដុល្លារទៀត ទើបអាចយកឈ្នះរឿង Avatar បាន។

យ៉ាងណាមិញ ប្រសិនបើការរំពឹងទុកនេះពិតជាបានសម្រេចពិតមែននោះ យើងគួរតែអរគុណទៅដល់បុរសម្នាក់ឈ្មោះ Agustin Alanis

យោងតាមប្រភពបានឱ្យដឹងថា លោក Agustin Alanis គឺជាហ្វេនផ្កាប់មុខរបស់ Marvel ដែលលោកបាននិងកំពុងតែមើលរឿងនេះអស់ចំនួន ១០៧ដងរួចមកហើយ។

សារ Agustin Alanis លើ Twitter

មូលហេតុដែលលោកធ្វើបែបនេះ ព្រោះលោកពិតជាចូលចិត្តរឿងនេះជាខ្លាំង ហើយក៏ចង់បំបែកកំណត់ត្រាពិភពលោកហ្គីនណេសដែលមើលរឿងដដែលៗនៅក្នុងរោងកុនដដែលៗច្រើនបំផុតលើលោកផងដែរ។ គិតមកដល់ពេលបច្ចុប្បន្ន លោកបានយកឈ្នះកំណត់ត្រាមុនរបស់លោក Tony Mitchell ដែលបានមើលរឿង Avengers: Infinity War អស់ចំនួន ១០៣ដង។

យ៉ាងណាមិញ លោក Agustin Alanis បាននិងកំពុងតែតាមដានមើល Avengers: Endgame បន្តទៅទៀត។ យើងចង់ដឹងថា តើលោកអាចទ្រាំមើលរឿងនេះបានប៉ុន្មានដងទៀត។ បន្ថែមពីនេះទៀត យើងក៏ស្ងើចសរសើរការតាំងចិត្តនិងសេចក្តីស្រលាញ់ចំពោះរឿង Avengers: Endgame របស់លោក Agustin ផងដែរ៕

កំណត់ត្រា Tony Mitchell (@NemRaps)មើលរឿង Avengers: Infinity War អស់ចំនួន១០៣ដង
សារ Agustin Alanis លើ Twitter
សារ Agustin Alanis លើ Twitter
សារ Agustin Alanis លើ Twitter
សារ Agustin Alanis លើ Twitter
សារ Agustin Alanis លើ Twitter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]