រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស៤៧០ បានបើកទៅបុកកង់ក្រោយ ចំហៀងខាងឆ្វេងរថយន្តក្រុងដឹកអ្នកដំណើរ បណ្តាលឱ្យធ្លាក់កាងមុខ ។ គ្រោះថ្នាក់នេះកើតឡើង នៅរង្វង់មូលវិមានឯករាជ្យ ចំណុចមហាវិថីព្រះនរោត្តម កែវវិថីសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី៩ កុម្ភៈ ២០១៣ ។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តក្រុងដឹកភ្ញៀវទេសចរបើកតាមមហាវិថីព្រះនរោត្តម ពីជើងទៅត្បូង ចំណែករថយន្តឡិចស៊ីស៤៧០ បើកតាមវិថីសុរាម្រិត ពីកើតទៅលិច ខណៈមកដល់ចំណុចរង្វង់មូលវិមានឯករាជ្យ  រថយន្តទាំងពីរគ្រឿងបើកមិនគោរពសិទ្ធិអាទិភាពគ្នា ដណ្តើមគ្នារុលទៅមុខរៀងខ្លួន ទើបរថយន្តឡិចស៊ីសរុលទៅបុកកង់ក្រោយចំហៀងរថយន្តក្រុងធ្វើឱ្យឡិចស៊ីសធ្លាក់កាងមុខ ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តទាំងពីរគ្រឿង បានធ្វើការចរចាគ្នានៅកន្លែងកើតហេតុតែម្តង ដើម្បីបញ្ចប់រឿង៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]