កាតា៖ ក្រុមជម្រើសជាតិកម្ពុជា នៅតែបានបន្តនាំមោទនភាពសម្រាប់អ្នកគាំទ្រ ខណៈបន្តយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន នៅទឹកដីកណ្តាលនាកីឡដ្ឋាន Al-Ahli Sport Club ក្នុងលទ្ធផលផ្លូវការ ២-១ និងសរុបទាំងពីរជើងកម្ពុជាយកឈ្នះប៉ាគីស្ថាន ៤-១។

កីឡាករ រ៉ឹង ប៊ុនហៀង (រូបភាព៖ FFC Cambodia)
កីឡាករ សេត រ៉ស៊ីប (រូបភាព៖ FFC Cambodia)

នាការប្រកួតយប់មិញនេះ ហាក់មានការតឹងតែងខ្លាំងបន្តិច ស្របពេលដែលគ្រូបង្វឹករបស់ប៉ាគីស្ថាននិយាយថា ក្រុមរបស់លោកនឹងលេងឱ្យអស់ពីសមត្ថភាព ដោយមិនខ្វល់ពីលទ្ធផលចាញ់ ឬឈ្នះឡើយ។ ពិតជាដូចការនិយាយមែន នៅតង់ទី១ ប៉ាគីស្ថានបានបង្កើតសម្ពាធ និងវាយសម្រុកមិនឈប់មកលើកម្ពុជា និងនាំមុខមុនមួយគ្រាប់ ដោយកីឡាករ Hassan Bashir។ ទោះជាបែបណាក្តី ចូលមកកាន់តង់ទីពីរវិញ កម្ពុជាបានបំប៉ោងសំណាញ់ទីប៉ាគីស្ថានបាន ២គ្រាប់វិញ ដោយកីឡាករខ្សែការពារ សេត រ៉ស៊ីប និងមួយគ្រាប់ទៀតពីប្រធានក្រុមក្លិបក្រសួងការពារជាតិ រ៉ឹង ប៊ុនហៀង។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំ ក្រុមការងារ ព្រមទាំងកីឡាករជម្រើសជាតិទាំងអស់ បានត្រឡប់មកកាន់មាតុភូមិវិញភ្លាមៗក្រោយចប់ការប្រកួត ដោយរំពឹងថានឹងត្រឡប់មកដល់ទឹកដីកម្ពុជា នាវេលាម៉ោង ៤រសៀលនេះ៕

សូមទស្សនាវីដេអូគ្រាប់បាល់របស់រ៉ស៊ីបនៅខាងក្រោម ខណៈគ្រាប់បាល់ប៊ុនហៀង ក្រុមការងារនឹងធ្វើការ Update នាពេលទទួលបានប្រភព៖ 

លោក Keisuke Honda (រូបភាព៖ FFC Cambodia)
លោក Felix G.Dalmas​ (រូបភាព៖ FFC Cambodia)
លទ្ធផលការប្រកួតទល់នឹងប៉ាគីស្ថាន (រូបភាព៖ FFC Cambodia)
លទ្ធផលក្រោយការប្រកួតទល់នឹងប៉ាគីស្ថាន (រូបភាព៖ FFC Cambodia)
ក្រុមការងារ និងកីឡាករជម្រើសជាតិកម្ពុជា (រូបភាព៖ FFC Cambodia)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]