ភ្នំពេញ៖ លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយ ផេ និងឧកញ៉ា ឫទ្ធី សំណាង ប្រធានក្រុមហ៊ុន ផាយ ផេ ចាប់ដៃជាមួយនឹងលោក លីម វ៉េងសេង និងលោក Chong Yap Foo មកពីក្រុមហ៊ុន Mekong Discovery Co. Ltd. ក្រោយពីក្រុមហ៊ុនទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយ ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផាយ ផេ អាចទូទាត់ប្រាក់សម្រាប់សេវាធ្វើដំណើររបស់ Mekong Discovery (ហ្វ្លាយ ប៊ុកឃីង សេនធ័រ និង AirAsia Travel & Service Centre) តាមរយៈការប្រើប្រាស់ ផាយ ផេ ឬ WeChat របស់ខ្លួន។ 

ជាមួយគ្នានេះ ក៏មានការចូលរួមពីក្រុមហ៊ុន ipay88 ផងដែរ។ ផាយ ផេ ដែលជាកម្មវិធីទូទាត់ប្រាក់មិនប្រើក្រដាសប្រាក់ឈានមុខគេរបស់កម្ពុជានោះ បច្ចុប្បន្នកំពុងតែបានផ្តល់ការទូទាត់ដល់ពាណិជ្ជករច្រើនជាង ៤០០០ នាក់ នៅតាមហាងកាហ្វេនានា ភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្ត សេវាធ្វើដំណើរ របៀបរបបរស់នៅ បង់ធានារ៉ាប់រង កោសកាតទូរស័ព្ទ ទិញទំនិញ បង់វិក្កយបត្រ ទឹក-ភ្លើង និងសេវាទូទាត់ផ្សេងៗជាច្រើនទៀតផងដែរ៕

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]