ហុងកុង៖ កាលពីថ្មីៗនេះ សារព័ត៌មានរបស់ទីក្រុងហុងកុង បានថតរូបរបស់អតីតតារាស្រីល្បីឈ្មោះនាង Choi Hiu Yee នៅពេលដែលនាងបង្ហាញខ្លួន នៅក្នុងរថភ្លើងក្រោមដី ក្រោយពីបាត់មុខពីសិល្បៈរយៈពេល ១៧ ឆ្នាំ។

ក្នុងនោះដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងសង្វេគជាពន់ពេកនោះ សភាពរបស់តារានាង Choi Hiu Yee ពេលនេះ គឺពិតជាពិបាកមើលខ្លាំងមែនទែន ដែលមើលទៅនាងហាក់ដូចជាមានសតិមិនប្រក្រតី ព្រោះថាអំឡុងពេលនោះ នាងបានស្លៀករ៉ូបពណ៌ផ្កាឈូក ដែលជារ៉ូបរបស់មនុស្សវ័យជំទង់ និងកាបូបផ្កា ដែលវាពិតជាមិនសាកសមនឹងនាង ជាមនុស្សដែលមានអាយុជិត ៥០ ឆ្នាំនោះទេ។

លើសពីនេះ នាង Choi Hiu Yee ត្រូវបានគេសង្កេតឃើញថា នៅពេលនេះ នាងហាក់មានកាយវិកាមួយៗ ធ្វើអ្វីផ្លឹកៗ ហើយសូម្បីតែទូរស័ព្ទរបស់នាងរោទ៍ ក៏នាងចំណាយពេលមួយសន្ទុះទើបចាប់អារម្មណ៍ថាមានអ្នកតេមកដែរ។ ដូច្នេះហើយ ទាំងនេះត្រូវបានមហាជនជាច្រើននាំគ្នាសន្និដ្ឋានថា នាងពិតជាមានសតិមិនគ្រប់គ្រាន់នោះទេ។

គួររម្លឹកដែរថា កាលពីជំនាន់ទី៩០ នាង Choi Hiu Yee គឺជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូប ហើយនាងក៏ជាប់ជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតជាងគេនៅក្នុងប្រទេស ដែលធ្វើឲ្យនារីៗមិនតិចនោះទេ លួចច្រណែនពីសម្រស់របស់នាង។ 

លុះដល់ឆ្នាំ ២០០២ នាង Choi Hiu Yee ស្រាប់តែបាត់មុខពីសិល្បៈដោយមិនមានមូលហេតុ ហើយអ្នកគាំទ្រក៏លែងឃើញមុខនាងចាប់ពីពេលនោះមក រហូតដល់ ១៧ ឆ្នាំក្រោយ ទើបមហាជនឃើញនាងលេចមុខជាថ្មី ក្នុងសភាពស្ទើរមិនគួរឲ្យជឿ ហើយគ្រប់គ្នាពិតជាខ្លោចចិត្ត អាណិតរូបនាងជាខ្លាំង ព្រោះមិនដឹងថារូបនាង ធ្លាប់ឆ្លងកាត់ជីវិតបែបណាខ្លះនោះទេ ទើបដល់ថ្នាក់ធ្លាក់ខ្លួនដុនដាប សតិមិនគ្រប់គ្រាន់បែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Choi Hiu Yee ពេលនេះ
Choi Hiu Yee ពេលនេះ
Choi Hiu Yee ពេលនេះ
Choi Hiu Yee ពីមុន
Choi Hiu Yee ពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]