កូរ៉េខាងត្បូង៖ ក្រុមចម្រៀង BTS ត្រូវបានចាត់ទុកជាមនុស្សដែលមានឥទ្ធិពលបំផុតក្នុងចំណោមមនុស្ស១០០នាក់លើលោកក្នុងឆ្នាំ២០១៩នេះ ហើយក៏ជាទ្រព្យសម្បត្តិរបស់ជាតិផងដែរ។

បន្ទាប់ពីពួកគេទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញពាសពេញពិភពលោកមក ហ្វេនរបស់ពួកគេជាច្រើនលើលោកក៏បានរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។

BTS

យោងតាមរបាយការណ៍មួយបានបង្ហាញថា ប្រជាប្រិយភាពរបស់ក្រុម K-pop ត្រូវបានគេប៉ាន់ស្មានថាអាចរកចំណូលចូលសេដ្ឋកិច្ចជាតិរហូតដល់ ៤,៦ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថា មានហាងលក់អីវ៉ាន់កូរ៉េជាច្រើន បាននិងកំពុងតែពង្រីកខ្លួនពាសពេញពិភពលោក និងអាចរកចំណូលបានយ៉ាងច្រើនតាមរយៈហ្វេនអន្តរជាតិរាប់សិនលាននាក់របស់ BTS។ ក្នុងនោះប្រាក់ចំណូលដែលទទួលបានពីអ្នកគាំទ្ររួមមាន ការទិញសម្ភារៈ BTS អាហារកូរ៉េ ហើយរបស់របរកូរ៉េជាច្រើនហូរហែផ្សេងទៀត។

BTS
BTS

លើសពីនេះទៀត យោងតាមរបាយការណ៍បានបង្ហាញថា ប្រជាប្រិយភាពរបស់ BTS ក៏បានទាក់ទាញភ្ញៀវទេសចរជាច្រើនមកលេងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ ក្នុងនោះតួលេខបានបង្ហាញថាយ៉ាងហោចណាស់ក៏មានភ្ញៀវទេសចរជាង ៨០០,០០០នាក់មកប្រទេសកូរ៉េជារៀងរាល់ឆ្នាំព្រោះតែ BTS ផងដែរ។

ក្រៅពីនេះទៀត យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា សូម្បីតែភោជនីយដ្ឋានដែល BTS ធ្លាប់មកជាញឹកញាប់នោះក៏ក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]