ភ្នំពេញ៖​ Isuzu កំពុងឈានមុខគេតាមរយៈការទទួលបានភាពជោគជ័យដ៏អស្ចារ្យនៅក្នុងប្រភពថាមពលថ្មីរបស់ខ្លួន! បច្ចេកវិទ្យាចុងក្រោយបំផុតបានមកដល់ទីផ្សាររថយន្តនៃប្រទេសកម្ពុជាហើយ។ ការបង្ហាញជូននៃម៉ាស៊ីនរថយន្តភីកអាប់ស៊េរីថ្មី "Isuzu D-MAX" ដែលជាម៉ាស៊ីនស្តង់ដារដ៏ល្អបំផុតនៅក្នុងគ្រប់ស្ថានភាពផ្លូវ ជាមួយនិងសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំដែលគ្មានគូរប្រៀប ដោយមានមុខងារដ៏ល្អដាច់ដោយឡែកពី Isuzu 3.0 Ddi Blue Power។ ខណៈពេលដែលការសម្ពោធដ៏ធំនៃរថយន្តស៊េរីថ្មីនេះ ក៏មានរថយន្ត “Isuzu MU-X” បែបស្ពរ័ពិតជា ទាក់ទាញគ្រប់ក្រសែរភ្នែក។

ពិធីសម្ពោធរថយន្តភីកអាប់ស៊េរីថ្មី​ Isuzu D-MAX

សម្ព័ន្ធក្រុមហ៊ុន ទ្រី ផេដ (Tri Petch Group), តំណាងដោយ លោក Shuichiro Mori   អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia ដែលជាអ្នកចែកចាយផ្លូវការរបស់រថយន្ត Isuzu Pickups និង SUVs នៅកម្ពុជាបានថ្លែងថា៖

« Isuzu មានមោទនភាពយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់យើងក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតជាមួយគុណភាព ល្អបំផុត ដែលតែងតែត្រូវបានដាក់បញ្ចូលទៅក្នុងរថយន្ត Isuzu 1.9 Ddi Blue Power ហើយត្រូវបានគេធ្វើតេស្តគុណភាពប្រពន្ធ័ដំណើរការ និងភាពធន់រឹងមាំ ជាលើកដំបូងនៅលើពិភពលោក កាធ្វើតេស្តចុងក្រោយនេះបាន បង្ហាញពីគុណភាពផលិតផលរបស់យើង។ ការធ្វើតេស្តនេះបានធ្វើឡើងនៅក្នុងឆ្នាំ 2015 ដែលរោងចក្រ Isuzu ជាឧស្សាហកម្ម ដំបូងបង្អស់ដែលមានការតេស្តរថយន្តពេញមួយថ្ងៃ មួយយប់។ ម៉ាស៊ីន1.9 Ddi Blue Power  បានដំណើរការមិនឈប់ដោយឆ្លងកាត់ 3 ប្រទេសរួមគ្នា រួមមានប្រទេសថៃ ប្រទេសឡាវ និងទីក្រុងអ៊ូរូមគីដែលមានទីតាំងនៅស៊ីងជៀដែលជាតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន។ ការធ្វើដំណើរដ៏វែងឆ្ងាយនេះមានប្រវែង 5,755 គីឡូម៉ែត្រដែលឆ្លងកាត់គ្រប់ស្ថានភាព ប៉ុន្តែ Isuzu បានបំបែកឯតទគ្គកម្មបើកបរចម្ងាយ 6,128 គីឡូម៉ែត្រដែលបានចាប់ផ្តើមពីទីក្រុងប៉េកាំង (មហាកំផែងចិន) Ordos - Xian ក្នុងឆ្នាំ 2017 ។ សមត្ថភាពដ៏អស្ចារ្យនៃកម្លាំងម៉ាស៊ីន1,900cc ត្រូវបានបង្កើតឡើងពីការច្នៃប្រឌិតឈានមុខគេនិងការអភិវឌ្ឍន៍ផលិតផលដែលមានបទពិសោធន៍និងកោសលវិច័យ ជាង 100 ឆ្នាំ។ ប្រវត្តិរបស់ Isuzu ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូតលំដាប់ថ្នាក់ពិភពលោកបានធ្វើឱ្យយីហោរថយន្តមួយនេះទទួលបាននូវស្តង់ដារថ្មីដែលលើសពីស្តង់ដារមុនៗ ។ គោលដៅសំខាន់ៗ 3 គឺសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំដែលគ្មានគូរប្រៀបដើម្បីបំពេញតម្រូវការដ៏ឈ្លាសវៃរបស់អតិថិជន យើងដែលចង់បានបទពិសោធន័បើកបរដ៏ល្អ ឥតខ្ចោះសំរាប់មុខងារការងាររបស់អតិថិជនកម្ពុជា”។

លោក Mori បានបន្ថែមថា៖

“ការរចនាផ្នែកខាងក្រៅនិងខាងក្នុងបង្ហាញពីភាពប្រណីតនិងទាក់ទាញដល់មនុស្សគ្រប់គ្នាដែលមើលទៅលើ Isuzu 1.9 Ddi Blue Power "លក្ខណៈពិសេសនៃគ្រឿងបរិក្ខារនិងសម្ភារៈបរិក្ខារដែលផ្តល់ភាពងាយស្រួលនឹងផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះបំផុត ។ Isuzu ក៏បានរៀបចំការប្រគុំតន្រ្តីដ៏អស្ចារ្យមួយដើម្បីអបអរសាទរ ការសម្ភោធនៃរថយន្តថ្មីនេះ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី 2 ដែលមានកំពូលតារាចំរៀងដ៏ពេញនិយម ដូចជាលោក ព្រាប សុវត្ថិ លោក ហ្សូណូ អ្នកនាង សុខ ស្រីនាង លោក នីកូ កញ្ញា ពេជ្រ សូលីកា កុមារា ពេជ្រ ថៃ និង កុមារី សុខ សុជាតា។ ខ្ញុំមានការរំពឹងទុកខ្ពស់ថាអតិថិជនកម្ពុជានឹងផ្តល់នូវការគាំទ្រ យ៉ាងកក់ក្តៅដល់ផលិតផលម៉ាស៊ីន “ISUZU 1.9 & 3.0 Ddi Blue Power ”។
លោក Shuichiro Mori
លោកស្រី Panatda Chennavasin
លោក​ Toshiaki Maekawa

Isuzu សូមអញ្ជើញអ្នកទាំងអស់ដែលមានចំណាប់អារម្មណ៍មកចុះឈ្មោះធ្វើការបើកបរសាកល្បងដើម្បីទទួលបាននូវបទពិសោធន៍បើកបរលំដាប់ថ្នាក់ពិភពលោកដ៏ថ្មីបំផុតរបស់រថយន្ត "Isuzu D-MAX Blue Power" និង "Isuzu MU-X"  ដើម្បីយល់ដឹងពីព័ត៌មានផលិតផលរថយន្តថ្មីបន្ថែម និងចូលរួមក្នុងសកម្មភាពសប្បាយៗរបស់យើងដោយទទួលបានរង្វាន់សំណាងតាមរយៈបណ្តាញសង្គមដូចជាវេបសាយ www.isuzucambodia-tis.comនិង Facebook Page “ Isuzu Cambodia “ និង YouTube “ Isuzucambodia “ ឬសាកសួរផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត ISUZU នៅ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅភូមិ ក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ លេខទូរស័ព្ទ 023 900 798‬៕

ពិធីសម្ពោធរថយន្តភីកអាប់ស៊េរីថ្មី​ Isuzu D-MAX
ពិធីសម្ពោធរថយន្តភីកអាប់ស៊េរីថ្មី​ Isuzu D-MAX
ពិធីសម្ពោធរថយន្តភីកអាប់ស៊េរីថ្មី​ Isuzu D-MAX
ពិធីសម្ពោធរថយន្តភីកអាប់ស៊េរីថ្មី​ Isuzu D-MAX

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]