ភ្នំពេញ៖ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ ពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងអគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក។ លោក QIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក RUAN BIN នាយករងប្រតិបត្តិ លោកTANG GUOQI អគ្គនាយកក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp, Ltd លោក YU XIAOJUN អគ្គនាយកក្រុមហ៊ុន Sino Foundation Engineering (Cambodia) Co., Ltdរួមជាមួយថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនជាដៃគូសហការ និងមិត្តសារព័ត៌មានទាំងអស់បានជួបជុំគ្នា និងចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ។

ការចូលរួមរបស់ថ្នាក់ដឹកនាំក្នុងពិធីសម្ពោធបើកការដ្ឋាន
ទិដ្ឋភាពក្នុងពិធី

ក្រោមការដឹកនាំរបស់លោក QIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត ព្រមទាំងភ្ញៀវកិត្តិយស និងសហការីទាំងអស់នៅក្នុងពិធីបានរួមគ្នាប្រសិទ្ធពរជ័យដល់បើកការដ្ឋានសាងសង់នៃគម្រោងអគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន សូមឲ្យការដ្ឋានសាងសង់នេះមានដំណើរការយ៉ាងរលូន និងប្រកបទៅដោយជោគជ័យ។ បន្ទាប់មកក្រោមសក្ខីភាពនៃភ្ញៀវកិត្តិយសនៅក្នុងពិធី លោក QIU GUOXING លោក RUAN BIN និងលោក TANG GUOQI បានរួមគ្នាកាត់ខ្សែបូបើកសម្ពោធការដ្ឋានសាងសង់នេះ។ ខណៈពេលនេះ ការសាងសង់នៃគម្រោងអគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានចាប់ផ្តើមជាផ្លូវការហើយ។

ទិដ្ឋភាពក្នុងពិធី
ទិដ្ឋភាពក្នុងពិធី
ការកាត់ខ្សែបូបើកសម្ពោធការដ្ឋានរបស់ថ្នាក់ដឹកនាំ

នៅក្រោមកិច្ចជំរុញដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន បានចាប់ផ្តើមការសាងសង់មូលដ្ឋានគ្រឹះជាផ្លូវការ។ បន្ទាប់ពីការសាងសង់អស់ជាង ១០ ខែ គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន ឈានមកដល់ការចាប់ផ្តើមសាងសង់អគារពហុមុខងារជាផ្លូវការហើយ។ បច្ចុប្បន្ននេះ ការសាងសង់មូលដ្ឋានគ្រឹះនៃគម្រោងព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានបញ្ចប់រួចរាល់ ដែលឥឡូវនេះកំពុងឈានដល់ដំណាក់កាលសាងសង់នៃអគារពហុមុខងារ។ គម្រោងទាំងមូលត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣ ។

ប្លង់3D នៃគម្រោង

គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp, Ltd ដែលជាក្រុមហ៊ុនសំណង់ចិនដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសកម្ពុជា និងបានចូលរួមការសាងសង់នៃគម្រោងទីក្រុងសំខាន់ៗជាច្រើនដូចជា គម្រោងអគារព្រីនស៍ ហូល ឌីង គ្រុប អគារព្រីនស៍ អាយ ធី បៀលឌីង មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា និងគម្រោងសំណង់ទីក្រុងផ្សេងៗជាច្រើនទៀត។

លោកTANG GUOQI អគ្គនាយកក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp, Ltd បានបញ្ជាក់ថា៖ 

“ព្រីនស៍ ធាន ស៊ី វ៉ាន ដែលជាស្នាដៃដ៏ឆ្នើមរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺជាគម្រោងអចលនទ្រព្យលំដាប់ខ្ពស់បំផុតនៅខេត្តព្រះសីហនុ ហើយដើរតួនាទីយ៉ាងសំខាន់ជា “និមិត្តសញ្ញានៃក្រុងព្រះសីនហុ” ។ ក្រោមការសហការរបស់ក្រុមហ៊ុន Sino Foundation Engineering (Cambodia) Co., Ltd ដែលទទួលបន្ទុកការងារសាងសង់ផ្នែករណ្តៅគ្រឹះនិងសំណង់ដី នាំឲ្យដំណើរការសំណង់នៃគម្រោងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើគុណភាព ព្រមទាំងការងារប្រព្រឹត្តិទៅយ៉ាងយកចិត្តទុកដាក់និងលំអិត។ ដោយយកអគារស្ដង់ដារអន្តរជាតិជាគោលដៅ ព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានស្ថាបនាឡើង ដើម្បីឲ្យក្លាយទៅជាគំរូសម្រាប់សំណង់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា”។
ប្លង់3D នៃគម្រោង

និមិត្តសញ្ញានៃក្រុងព្រះសីហនុ ដែលបង្កើតជីវិតបែបវិស្សមកាលឆ្នេរសមុទ្រ

ក្នុងនាមជាគម្រោងដ៏សំខាន់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គម្រោងព្រីនស៍ធាន ស៊ី វ៉ាន មានទីតាំងស្ថិតនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្នេរឯករាជ្យ សាលាខេត្តព្រះសីហនុ និងជារមណីយដ្ឋានឆ្នេរសមុទ្រលំដាប់ពិភពលោកដែលមានទំហំសរុបចំនួន ៣៤០.០០០ម៉ែត្រការ៉េ។ ចាប់តាំងពីការចាប់ផ្ដើមដំបូងនៃគម្រោងនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានរៀបចំអ្នកជំនាញខាងឧស្សាហកម្មដើម្បីត្រួតពិនិត្យដី ស្រាវជ្រាវអំពីការរចនានៃអគារ និងជ្រើសរើសសម្ភារៈការពារទឹកជ្រាប គឺសុទ្ធតែប្រព្រឹត្តិឡើងដោយយកចិត្តទុកដាក់។ ការខិតខំទាំងនេះគឺដើម្បីភាពល្អឥតខ្ចោះ ដោយព្យាយាមរួមបញ្ចូលធម្មជាតិនិងស្ថាបត្យកម្ម តាមរយៈការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃទម្រង់ស្ថាបត្យកម្ម សម្ភារៈ ទីលំហ និងពន្លឺ ហើយព្យាយាមបង្ហាញពីគុណសម្បត្តិធម្មជាតិនៃទេសភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលនឹងក្លាយខ្លួនជាអគារដែលអាចឆ្លងកាត់ពេលវេលាដ៏យូរអង្វែង និងជានិមិត្តសញ្ញានៃទីក្រុង។

ប្លង់3D នៃគម្រោង

លើសពីនេះទៅទៀត ព្រីនស៍ ធាន ស៊ី វ៉ាន បានបំពាក់នូវបរិក្ខារ ក៏ដូចជាការផ្គត់ផ្គង់សេវាកម្មនាំមុខគេនៅក្រុងព្រះសីហនុនៃប្រទេសកម្ពុជា ហើយដែលទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពីគ្រប់ទិសដៅ។ គម្រោងនេះ មានរួមបញ្ចូលនូវសណ្ឋាគារលំដាប់ផ្កាយប្រាំ ខុនដូបែបសណ្ឋាគារផ្កាយប្រាំ ហាងទំនិញអនុគ្រោះពន្ធធំជាងគេបំផុតនៅក្រុងព្រះសីហនុ ផ្សារទំនើបប្រណិត រោងភាពយន្ត IMAX កំពង់ផែឆ្នេរសមុទ្រ និងឆ្នេរខ្សាច់។ ព្រីនស៍ ធាន ស៊ី វ៉ាន មានការរៀបចំលក្ខណៈពិភពលោក និងសម្បូរទៅដោយពាណិជ្ជកម្មគ្រប់ប្រភេទ ព្រមទាំងក្លាយខ្លួនជានិមិត្តសញ្ញានៃក្រុងព្រះសីហនុ ដែលបង្កើតជាតំបន់វិស្សមកាលឆ្នេរសមុទ្រលំដាប់ពិភពលោក។

ការប្រមូលផ្តុំជាយុទ្ធសាស្រ្ដនៅក្រុងព្រះសីហនុ បាននាំឲ្យក្រុងព្រះសីហនុប្រែក្លាយជារមណីយដ្ឋានមាត់សមុទ្រអន្តរជាតិដ៏ល្បីល្បាញមួយ។

ក្នុងនាមជាក្រុមហ៊ុននាំមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត គ្រុប មានដីបម្រុងទំហំសរុបជាង ១២០០ ហិកតា ហើយមានទំហំអភិវឌ្ឍសរុបជាង ២០ លានម៉ែត្រការ៉េ ដោយមានទុនវិនិយោគសរុបជា ២ ពាន់លានដុល្លារអាមេរិក។

ក្នុងនាមជាទីក្រុងយុទ្ធសាស្ដ្រនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបក្រុងព្រះសីហនុ គឺមានសារៈសំខាន់ក្រៃលែង។ ក្រៅពីគម្រោងព្រីនស៍ ធាន ស៊ី វ៉ាន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគម្រោងជាច្រើនទៀតនៅក្រុងព្រះសីហនុ ដូចជា គម្រោងព្រីនស៍ អាយ ធី បៀល ឌីង សណ្ឋាគារព្រីនស៍ ថាម ហូថេល ព្រីនស៍ ស៊ីធី សេនធើ ព្រីនស៍កោះតាកៀវ ព្រីនស៍ ស៊ីសរ No.1 និងគម្រោងផ្សេងៗជាច្រើនទៀត។ នៅពេលអនាគត ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបង្កើតជាតំបន់ពាណិជ្ជកម្មដ៏ធំមួយដែលរួមបញ្ចូលទាំងការកម្សាន្ត ទេសចរណ៍ វិស្សមកាល សណ្ឋាគារលំដាប់ខ្ពស់ អាជីវកម្មអន្ដរជាតិ និងលំនៅដ្ឋានប្រកបដោយគុណភាព និងចូលរួមជំរុញក្រុងព្រះសីហនុ ឲ្យក្លាយជាគោលដៅទេសចរណ៍ឆ្នេរអន្តរជាតិដ៏ពេញនិយម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]