រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្រីស្រស់សោភាម្នាក់ ដោយខូចចិត្តម្តាយស្តីបន្ទោស ក៏ទៅសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារចាស់ ហើយបង្កភ្ញាក់ផ្អើលតាំងពីម៉ោង៧យប់ថ្ងៃទី៧ មិថុនា ប៉ុន្តែរហូតដល់ម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៨ មិថុនា ទើបរាវរកសពនាងឃើញ ស្ថិតនៅក្រោមគល់ស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
សេចក្តីរាយការណ៍បន្តថា នារីរងគ្រោះខាងលើ ឈ្មោះ ពិត ស្រីនិច អាយុ២៤ឆ្នាំ ជាជាងអ៊ុតសក់នៅសំណង់១២ ស្នាក់នៅផ្ទះសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅខេត្តព្រៃវែង ។ បើតាមប្រភពថា មុនពេលកើតហេតុ នាងខឹងជាមួយម្តាយ ក្រោយពីស្តីបន្ទាសតិចតួចប៉ុណ្ណោះ ។
ស្រាប់តែនាងជិះម៉ូតូកង់បីពីម្តុំបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឆ្ពោះទៅលើស្ពានជ្រោយចង្វារចាស់ (ចំណុចកើតហេតុ) ។ លុះម៉ូតូ កង់៣ជិះដល់ពាក់កណ្តាលស្ពាន នាងចុះដើរទាំងយំសស្រាក់ ត្រូវអ្នកឃើញបានតាមដើរតាមសួរនាំបន្តិច ស្រាប់តែនាងបានលោតទឹកពីលើស្ពានលិចក្នុងទឹកទន្លេបាត់តែម្តង ។
បើតាមការរៀបរាប់របស់ម្តាយបាននិយាយទាំងទឹកភ្នែកថា នៅប៉ុន្មានថ្ងៃនេះ កូនស្រីគាត់មួរម៉ៅជេរគេជេឯងរហូត ហើយគាត់ក៏បានស្តីបន្ទោសឱ្យ ស្រាប់តែកូនស្រីកាន់តែខឹងរហូតមានរឿងនេះកើតឡើងតែម្តង។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]