កូរ៉េខាងត្បូង៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ រហូតធ្វើឲ្យតារាចម្រៀងស្រីកូរ៉េល្បីឈ្មោះ Sunmi ចេញមកប្រតិកម្មភ្លាមៗ ក្រោយគ្រប់គ្នាគិតថា នាងជាមនុស្សស្រីស្រលាញ់ភេទដូចគ្នា(Lesian)។

ដោយកាលពីពេលថ្មីៗនេះ Sunmiបានបញ្ចេញមតិយោបល់គាំទ្រ LGBT ហើយបានធ្វើឲ្យអ្នកគាំទ្រគិតថា នាងជាប្រភេទមនុស្សនៅក្នុងចំណោមនោះ។ជាក់ស្តែងការយល់ច្រលំនេះចេះតែរាលដាលទៅៗ រហូតដល់នាងចេញមកបកស្រាយ ដោយផុសនៅក្នុងគណនីTwitterថា គ្រាន់តែជាការគាំទ្រតែប៉ុណ្ណោះ ហើយនាងមិនមែនជាLesbianទេ។

គួរឲ្យដឹងផងដែរថា LGBT ជាអក្សរកាត់ភាសាអង់គ្លេសគាំទ្រក្រុមមនុស្សភេទទី៣ មានដូចជា ស្រីស្រលាញ់ភេទដូចគ្នា(Lesian) ប្រុសស្រលាញ់ភេទដូចគ្នា(Gay) ក្រុមមនុស្សដែលស្រលាញ់ទាំងប្រុស ទាំងស្រី(Bisexual) និងក្រុមអ្នកកែភេទ​(Transgender)។ ហើយមិនមែនមានតែSunmiទេគាំទ្រLGBT ប៉ុន្តែនៅមានតារាជាច្រើនទៀតដែលគាំទ្រដូចគ្នា៕ 

Sunmi
Sunmi
Sunmi
Sunmi
Sunmi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]