(ភ្នំពេញ)៖ បន្ទាប់ពីកើតមានហេតុការណ៍សិស្សសាលា២នាក់ ត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធម នាពេលថ្មីៗនេះ, ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកជាថ្មីដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អនុវត្តនូវសេចក្តីណែនាំ ស្តីពីវិធានការការពារខ្លួន ពីភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅរដូវភ្លៀងនេះ។ នេះបើតាមការបញ្ជាក់របស់លោក ឌី ខាំបូលី ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ។

ក្នុងសេចក្តីណែនាំដែលមានចំនួន៣ទំព័រ បានរៀបរាប់យ៉ាងលម្អិត នូវប្រការគួរចៀសវាងពេលមានផ្លេកបន្ទោរ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរបៀបក្នុងការជួយសង្គ្រោះបឋម ដល់ជនរងគ្រោះដោយរន្ទះផងដែរ។

សូមបញ្ជាក់ថា ការសេចក្តីណែនាំរបស់ក្រសួងអប់រំខាងលើនេះ ក៏កើតឡើងក្រោយ សិស្សពីរនាក់បានស្លាប់ និងម្នាក់ បានរងរបួសធ្ងន់ដោយសាររន្ទះបាញ់នៅស្រុកលំបាត់ ខេត្តរតនគិរី នៅវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមសមត្ថកិច្ច បានអះអាងថា ជនរងគ្រោះដោយសាររន្ទះបាញ់រួមមាន៖ ១. ឈ្មោះ ធ្វើន រ៉េន ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រៀនថ្នាក់ទី០៦ រងរបួសធ្ងន់, ២. ឈ្មោះ យំ ថែ ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិទំពួន រៀនថ្នាក់ទី២ (ស្លាប់) និងទី៣.ឈ្មោះ លេង គឹមហ៊ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិទំពួន រៀនថ្នាក់ទី៦ (ស្លាប់)។ ជនរងគ្រោះរស់នៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី៕

សូមអានសេចក្តីណែនាំ របស់ក្រសួងអប់រំទាំងស្រុង៖

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]