(ភ្នំពេញ)៖ ជនជាតិអាមេរិកកាំងម្នាក់ ដែលលាក់ទុកអាវុធខ្លីទំនើប (Glock) ចំនួន៩ដើម និងគ្រាប់៦៦គ្រាប់ ត្រូវកម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាមចាប់ខ្លួនបាន នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនជាតិអាមេរិកកាំងនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីនៅថ្ងៃនេះ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ABOU RAMAN អាយុ៣០ឆ្នាំ ក្នុងនោះ ដកហូតបានអាវុធខ្លីប្រភេទទំនើប ម៉ាក Glock ចំនួន៩ដើម គ្រាប់៩មីលីម៉ែត្រ ចំនួន៦៦គ្រាប់។ បច្ចុប្បន្ន ក្រោយបានកសាងសំណុំរឿងរួចរាល់ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]