ចិន ៖ ខណៈពេលដែលតារាចម្រៀង Kpop សញ្ជាតិចិនដ៏ល្បីទាំងពីរគឺ Jackson និង Lucas បានអញ្ជើញចូលរួម ថតកម្មវិធីទូរទស្សន៍ជាមួយគ្នា ពួកគេត្រូវបានគេរាយការថា មានភាពចុះសម្រុងនឹងគ្នាខ្លាំង ដោយសារតែមានអ្វីៗ ដូចគ្នាជាច្រើនយ៉ាង។

ជាការពិតណាស់ ទោះបីជាគម្លាតអាយុរបស់ Jackson ក្រុម Got7 និង Lucas ក្រុម NCT ឃ្លាតពីគ្នាដល់ទៅ ៥ឆ្នាំ ប៉ុន្តែវាមិនមែនជាបញ្ហាធំ សម្រាប់ការបង្កើត ចំណងមិត្តភាពថ្មីថ្មោង របស់ពួកគេឡើយ។

ជាក់ស្ដែង ពួកគេទាំងពីរ គឺសុទ្ធសឹងតែ ជាជនជាតិចិនដូចគ្នា ហើយថែមទាំងជាសមាជិក ពូកែលេងសើចច្រើនដូចគ្នាទៀតផង។ ចំណុចគួរឲ្យចាប់អារម្មណ៍ទាំងនេះ ធ្វើឲ្យ Jackson ដល់ថ្នាក់ប្រកាសក្ដែងៗតែម្ដងថា លោកពិតជាចង់ស្គាល់ Lucas ឲ្យបានជិតស្និទជាងនេះ។

គួរបញ្ជាក់ផងដែរថា ខណៈពេលកំពុងថតកម្មវិធី Keep Running របស់ប៉ុស្តិ៍ទូរទស្សន៍ចិន Jackson និង Lucas បាននិយាយគ្នាជាហូហែ តាមរបៀបមនុស្សបានសម្ដីដូចគ្នា។ ប៉ុន្តែមិនយូរប៉ុន្មាន ពេលនិយាយដល់រឿងរ៉ាវកាលពីក្មេងៗ ទាំង Jackson និង Lucas ស្រាប់តែបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែស្មានមិនដល់ថា ពួកគេមិនត្រឹមតែមានស្រុកកំណើតដូចគ្នាប៉ុណ្ណោះទេ សូម្បីតែកន្លែងហាត់ប្រាណ ដែលពួកគេតែងតែទៅហ្វឹកហាត់នោះ ក៏ជាកន្លែងតែមួយផងដែរ។ គួរឲ្យចម្លែកចិត្តដែរ ដែលពួកគេបែរជា មិនធ្លាប់ស្គាល់គ្នាទាល់តែសោះ រហូតដល់ពេលបង្ហាញខ្លួន ជាតារានេះ ទើបមានឱកាសបានធ្វើការរួមគ្នា។

យ៉ាងណាមិញ មិត្តភាពដ៏គួរឲ្យស្រលាញ់ របស់កម្លោះសង្ហាទាំងពីររូបនេះ ពិតជាបានធ្វើឲ្យបេះដូងអ្នកគាំទ្រ ទោរទន់ទៅតាម យ៉ាងពិតប្រាកដ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jackson
រូបភាព Jackson
រូបភាព Lucas
រូបភាព Lucas
រូបភាព Jackson និង Lucas
រូបភាព Jackson និង Lucas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]