បរទេស៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាស្រីភាគច្រើនចាប់ផ្តើមធ្វើជំនួញដោយខ្លួនឯង ដែលមានដូចជាសម្លៀកបំពាក់ ផលិតផលថែរក្សាស្បែក និងគ្រឿងសំអាងជាដើម។ ម្យ៉ាងវិញគ្រប់មុខរបររកស៊ីទាំងនោះ ងាយនឹងទទួលបានភាពជោគជ័យ និងការគាំទ្រ ព្រោះពួកគេជាបុគ្គលដែលមានប្រជាប្រិយភាពស្រាប់។

ជាក់ស្តែងតារាចម្រៀងស្រី Rihanna ក៏មិនខុសពីតារាស្រីផ្សេងទៀតដែរ ព្រោះនាងបានបង្កើតប៊្រេនគ្រឿងសម្អាងផ្ទាល់ខ្លួនដែលមានឈ្មោះថា «Fenty Beauty» ដែលធ្វើឲ្យនាងទទួលបានប្រាក់ចំណេញមិនតិច ពីមុខរបរមួយនេះ។

ដោយឡែកថ្មីៗនេះ ទស្សនាវដ្តីForbes បានរៀបលំដាប់បុគ្គលដែលមានជាងគេនៅលើលោក។ ក្នុងនោះលទ្ធផលបានបង្ហាញឲ្យឃើញថា Rihannaបានគ្រងតំណែងជាតារាចម្រៀងស្រីដែលមានជាងគេ ដោយនាងមានទ្រព្យសម្បត្តិទាំងអស់ជាង៦០០លានដុល្លារ។ 

គួរឲ្យដឹងផងដែរថា គ្រាន់តែការបើកលក់គ្រឿងសំអាងក្នុងសប្តាហ៍ដំបូងទទួលបានប្រាក់ចំណូលខ្ពស់រហូតទៅដល់១០០លានដុល្លារ។ តាមការសន្និដ្ឋានបានឲ្យដឹងថា ប្រាក៉ចំណូលរបស់នាងភាគច្រើន បានមកពីលក់គ្រឿងសម្អាង ជាងការងារសិល្បៈ៕ 

Rihanna
Rihanna
Rihanna
Rihanna
Rihanna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]