ខេត្តកំពង់ឆ្នាំង ៖ នេះបានពិតជាឆ្លងទន្លេប្រាកដមែន ដែលកម្រនឹងកើតមានករណីបែបនេះណាស់ គឺស្ត្រីឆ្លងទន្លេនៅលើសាឡាងពេលកំពុងឆ្លងទន្លេពីក្រុងកំពង់ឆ្នាំង ទៅស្រុកកំពង់លែង ។
ស្ត្រីម្នាក់បានសម្រាលកូននៅលើសាឡាង ខណៈកំពុងជិះសាឡាងឆ្លងទន្លេពីទីរួមខេត្តកំពង់ឆ្នាំងទៅស្រុកកំពង់លែង ក្នុងគោលបំណងឆ្ពោះទៅខេត្តសៀមរាប កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា។ បើតាមក្រុមគ្រួសារឲ្យដឹងថា ស្ត្រីដែលសម្រាលកូនលើសាឡាងនេះ ឈ្មោះ ចិត្ត សំណាងកណិការ អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
មុនពេលកើតហេតុ ស្ត្រីរូបនេះនិងក្រុមគ្រួសារប ាននាំគ្នាធ្វើដំណើរពីខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងទៅសម្រាលកូននៅឯខេត្តសៀមរាប ។ ពេលជិះរថយន្តឡើងលើសាឡាងនិងកំពុងតែឆ្លងទន្លេដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែនាងឈឺពោះហើយសម្រាលកូនតែម្ដង ដោយគ្មានឆ្មបបង្កើតនោះទេ ។ អ្នកដែលបានជួយបង្កើតកូននៅពេលនោះ គឺជាម្ដាយបង្កើតរបស់នាងឈ្មោះ ឡាយ លក្ខិណា ។
ទោះជាយ៉ាងនេះក្តី ក្រោយពេលសាឡាងដល់ច្រាំង រថយន្តក៏បាននាំយកនាងទៅកាន់មណ្ឌលសុខភាពស្រុកកំពង់លែង ហើយក្រុមគ្រូពេទ្យបានជួយរៀបចំតាមជំនាញ និងបញ្ជាក់ថា ម្តាយទារិកាមានសុខភាពល្អជាធម្មតាទេ ចំណែកឯកូនដែលមានទម្ងន់ជាង៣គីឡូក្រាមក៏មានសុខភាពល្អដែរ ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]