សៀមរាប៖ នៅពេលនេះ សមាជិកក្រុម Twice ដ៏មានប្រជាប្រិយភាព នាង Tzuyu កំពុងតែនៅខេត្តសៀមរាប ដើម្បីធ្វើដំណើរកម្សាន្តជាមួយគ្រួសារ សម្រាប់ថ្ងៃវិសម្សកាលរបស់ខ្លួន ក្រោយទំនេរដៃពីការងារសិល្បៈ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះដែរ អំឡុងពេលដើរកម្សាន្តនៅក្នុងខេត្តនាពេលយប់ គេសង្កេតឃើញថា Tzuyu បានតុបតែងខ្លួនបែបសាមញ្ញយ៉ាងស្អាត ដោយរូបនាងបានស្លៀកខោអាវរូបដំរីរបស់ខ្មែរមួយឈុត ដែលមើលទៅពិតជាទាក់ទាញភ្នែកអ្នកគាំទ្រមិនតិចនាក់នោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីឃើញ Tzuyu តែងខ្លួនបែបនេះដើរលេងផាប់ស្ទ្រីត អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើររូបនាង មិនដាច់ពីមាត់នោះទេ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់ការមកធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជាលើកនេះ Tzuyu ត្រូវបានអ្នកគាំទ្រ លាន់មាត់សរសើរពីអត្តចរិតរបស់នាង ដែលមានភាពរួសរាយដាក់អ្នកគាំទ្រយ៉ាងខ្លាំង ដោយមិនប្រកាន់ខ្លួនជាតារាល្បីនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?  

Tzuyu
Tzuyu
Tzuyu
Tzuyu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]