កូរ៉េខាងត្បូង៖ សមាជិក BTS លោក Jin បានក្លាយជាសមាជិកក្លិបកិត្តិយសរបស់អង្គការ UNICEF ចំពោះការបរិច្ចាគប្រាក់ជាច្រើនចាប់តាំងពីខែឧសភាកន្លងទៅនេះ។

យោងតាមប្រភពបានឱ្យដឹងថា យើងពុំទាន់ដឹងច្បាស់ពីចំនួនទឹកប្រាក់ជាក់លាស់ដែលលោក Jin បានបរិច្ចាគចូលមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារនោះតែ ប៉ុន្តែដើម្បីក្លាយទៅជាសមាជិកនៃក្លិបកិត្តិយស តម្រូវឱ្យបុគ្គលនោះបរិច្ចាគប្រាក់ចាប់ពី ១០០លានវ៉ុនដែលស្មើនឹង ៨៤,០០០ដុល្លារឡើងទៅ

សមាជិក BTS Jin
សមាជិក BTS Jin

យ៉ាងណាមិញ លោក Jin ឈ្មោះពិតគឺ Kim Seok-jin រមែងតែងតែបរិច្ចាគប្រាក់ជាញឹកញាប់ ហើយទើបតែថ្មីៗនេះ លោកបានសម្រេចចិត្តចែករំលែករឿងនេះព្រោះតែលោកជឿថា ការធ្វើអំពើល្អនឹងសាយភាយលូតលាស់ឡើងប្រសិនបើយើងចែករំលែក។

លោក Lee Ki Chul អគ្គលេខាធិការប្រចាំអង្គការយូនីសេហ្វនៃប្រទេសកូរ៉េ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖

«យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Jin ចំពោះការបរិច្ចាគប្រាក់យ៉ាងមានអត្ថន័យបំផុតក្នុងការបំផុសគំនិតដល់យុវជនជំនាន់ក្រោយជុំវិញពិភពលោកឱ្យមានក្តីសង្ឃឹម។ យើងសង្ឃឹមថាការបរិច្ចាគរបស់លោកនឹងធ្វើឱ្យក្មេងៗជំនាន់ក្រោយយកចិត្តទុកដាក់ចំពោះការងាររបស់យើងកាន់តែច្រើនឡើង។»

ខណៈពេលដែលហ្វេនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះរឿងមួយនេះ ប៉ុន្តែគួរឱ្យដឹងផងដែរថាក្រុម BTS និងភ្នាក់ងាររបស់ពួកគេបាននិងកំពុងតែសហការជាមួយនឹងអង្គការយូនីសេហ្វអស់រយៈពេលជាយូរមកហើយ ពោលគឺកាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ ពួកគេបានចូលរួមយុទ្ធនាការ «Love Myself (ស្រលាញ់ខ្លួនឯង)» ដែលជាផ្នែកមួយនៃគម្រោងរបស់អង្គការយូនីសេហ្វក្នុងគោលបំណងបញ្ឈប់ការប្រើអំពើហិង្សាចំពោះកុមារ និងដើម្បីការពារកុមារនិងយុវជនទាំងអស់ជុំវិញពិភពលោក៕

សមាជិក BTS Jin
សមាជិក BTS Jin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]