ចិន៖ អាចនិយាយបានថានាង Liu Yifei គឺជាតារាសម្តែងស្រីដ៏ល្បីប្រចាំប្រទេសចិន ព្រោះថាបើទោះជានាងប្រឡូកក្នុងវិស័យនេះអស់រយៈពេលច្រើនឆ្នាំ ក៏រូបនាងនៅរក្សាតំណែងជា តារាស្រីដែលមានសម្រស់ស្រស់ស្អាត ដូចព្រះនាង មិនប្រែប្រួលនោះទេ។

ដោយឡែក បើទោះជានាង Liu Yifei ទទួលបានដំណែងជាស្រីស្អាតក៏ពិតមែន ក៏ប៉ុន្តែតារាស្រីរូបនេះមានចំណុចខ្សោយមួយ ដែលធ្វើឲ្យនាងមិនងាយនឹងបង្ហាញវាជាញឹកញាប់នៅតាមទីសាធារណៈ ឬក៏លើឆាកនោះទេ ព្រោះថា ចំណុចខ្សោយនេះអាចនឹងធ្វើឲ្យមុខរបស់នាងប្រែជាអាក្រក់ខ្លាំងបំផុត។

ក្នុងនោះដែរ ចំពោះចំណុចខ្សោយនោះ គឺ នៅពេលដែលនាង Liu Yifei ញញឹមចេញធ្មេញពេលមិនដឹងខ្លួន សម្រស់របស់នាងគឺមិនស្រស់ស្អាតដូចពេលដែលនាងធ្វើទឹកមុខស្មើ ឬទឹកមុខស្រងូតស្រងាត់នោះទេ។ ដូច្នេះហើយ គ្រប់ពេលដែលនាង Liu Yifei ថតរូប អ្នកគាំទ្រពិតជាកម្រនឹងឃើញនាង ញញឹមចេញធ្មេញខ្លាំងណាស់។

ទោះជាយ៉ាងណាក្តី ទាំងនេះដូចពាក្យចាស់តែពោលថា មនុស្សគឺមិនអាចល្អគ្រប់ដប់នោះទេ ដូច្នេះហើយនាង Liu Yifei ក៏មិនអាចស្អាតល្អគ្រប់ដប់នោះដែរ ក៏ប៉ុន្តែបើទោះជាយ៉ាងនោះក្តី ក៏រូបនាង នៅតែត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា រូបនាងជាតារាស្រីដែលមានសម្រស់ល្អដាច់គេក្នុងប្រទេសចិនដដែល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei ពេលញញឹមចេញធ្មេញ
Liu Yifei ពេលញញឹមចេញធ្មេញ
Liu Yifei ពេលញញឹមចេញធ្មេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]