ភ្នំពេញ៖ នៅទីបំផុតតួឯកខាង Zoom កប់ពពក ដែលមានឈ្មោះថា 60X Digital Zoom របស់ OPPO Reno 10X បានប្រកាសបង្ហាញខ្លួនហើយ តាមរយៈ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជាកាលពីព្រឹកម្សិលមិញនេះ។

Page ផ្លូវការរបស់ក្រុមហ៊ុន OPPO

ដោយ Page នេះបានបង្ហោះរូបភាព ៣ សន្លឹកជាប់គ្នារយៈពេលបីថ្ងៃ ដោយការរាប់ថយក្រោយ (Count Down) របស់ខ្លួនឈានទៅរកថ្ងៃសម្ពោធជាផ្លូវការ ឬ Launching Event នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នេះហើយ នៅសណ្ឋាគារលំដាប់ខ្ពស់ Sofitel Phnom Penh ផងដែរ។ 

កន្លងមកមាន Fan ជាច្រើនបានសួរសំណួរថា ពេលណា OPPO Reno 10X Hybrid Zoom ដែលជាស្មាតហ្វូនលំដាប់កប់ស៊េរីនេះ នឹងមកបង្ហាញខ្លួននៅប្រទេសកម្ពុជា ហើយពួកគេតែងតែចង់ដឹងពីតម្លៃលក់ចេញនៃម៉ូឌែលនេះផងដែរ។ នរណាមិនល្បី និងនរណាមិនស្រលាញ់ OPPO Reno 10X Hybrid Zoom បើសមត្ថភាពរបស់វាខ្លាំងប៉ុណ្ណឹងទៅហើយនោះ។ 

អ៊ីចឹងតើ បានជាមួយរយៈចុងក្រោយនេះក្រុមហ៊ុន OPPO បានបង្ហាញវីដេអូ និងរូបភាពជាច្រើន ដែលបង្ហាញពីសមត្ថភាពរបស់ OPPO Series ជាពិសេសគឺបច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom មិនមែនជារឿងធម្មតាទេណាបងប្អូន វាអាច Zoom យកអាគារវឌ្ឍនៈ ដែលខ្ពស់កប់ពពកឡើងច្បាស់តែម្តង។ 

បើយោងតាមព័ត៌មានបែកធ្លាយបរទេសកន្លងមកថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO នេះអាចមានពីរទៅបីប្រភេទឯណោះ គ្រាន់តែម៉ូឌែលដែលត្រូវបំពាក់បច្ចេកវិទ្យា 60X Digital Zoom នោះមានតែក្នុងម៉ូឌែល OPPO Reno 10X Hybrid Zoom ប៉ុណ្ណោះ។ លើសពីនេះទៅទៀតលក្ខណៈពិសេសរបស់ស្មាតហ្វូន OPPO Reno 10X Hybrid Zoom មាន Len កាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយដូចជា Len លើកាមេរ៉ាទំហំ 48MP ជាកាមេរ៉ាមេ +13MP ដែលជា Len កាមេរ៉ាប្រភេទ Telephoto+8MP សម្រាប់ជំនួយលើការថតរូបជាលក្ខណៈ Ultra-Wide Angle បន្ថែមទៀត។ 

ចំណែកឯ Len ប្រភេទ Periscope អាចធ្វើការ Zoom បានដល់ទៅ ១០ ដងនោះ ក៏មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័របានផងដែរ ព្រោះវាអាចធ្វើឲ្យរូបភាពនៅតែរក្សាលក្ខណៈច្បាស់ល្អ កាន់តែ Zoom កាន់តែច្បាស់ ដូច្នេះកាន់តែលែងមានបញ្ហាទៀតហើយលើការ Zoom សម្រាប់បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom ។

ដូច្នេះបើសិនលោកអ្នកចង់ជ្រាបច្បាស់ពីសមត្ថភាពរបស់ OPPO Reno Series និង តម្លៃពិតប្រាកដប៉ុន្មាននោះ លោកអ្នកអាចតាមដានទស្សនាការ Live ផ្ទាល់របស់ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃនេះក្នុងកម្មវិធី OPPO Reno Launching Event តាមរយៈតំណរភ្ជាប់នេះ https://www.facebook.com/OPPOCAMBODIA/ ៕

OPPO Reno
OPPO Reno

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]