ស្រីៗ​ភាគ​ច្រើន​ឆ្ងល់ កំពុង​បំបៅ​ដោះ​កូន អាច​មាន​កូន​បាន​អត់ គួរ​ធ្វើ​យ៉ាង​ណាបាន​មាន​កូន​ទៀត ព្រោះកំពុង​បំបៅ​ដោះ ស្ត្រី​ជា​ម្ដាយ​អត់​មាន​រដូវ ឬ​រដូវ​មិន​ទៀង​? ត្រង់នេះ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ឲ្យ​បាន​ដឹង។

១- គន្លឹះ​បង្កើន​ឱកាស​មាន​ផ្ទៃពោះ​ ពេល​បំបៅ​ដោះ​កូន

– បើ​អូនៗ​មាន​អាយុ​កាន់​តែ​ច្រើន​បន្តិច​ហើយ សូម​ផ្ដល់​អាហារ​បន្ថែម​ឲ្យ​កូន ដើម្បី​កាត់​បន្ថយ​តម្រូវ​ការ​ទឹក​ដោះ។ ម៉ាក់ៗ​ត្រូវ​ចាំ​ថា នេះ​ជា​ដំណាក់កាល​ផ្ដាច់​ដោះ ​សូម​ព្យាយាម​កុំ​ឲ្យ​មាន​អារម្មណ៍​តានតឹង អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វដ្ដ​រដូវ​យើង។ សូម​ព្យាយាម​បំបៅ​ដោះ​យ៉ាង​ហោច​ណាស់ ៦ ម៉ោងម្តង ក្នុង​ពេល​យប់ ដើម្បី​ឲ្យ​រាងកាយ​បន្ថយ​ការ​ផលិត​ទឹកដោះ។
– បំបៅទឹកដោះ​គោ​ម្សៅ​ជំនួស​។
– ញ៉ាំ​អាហារ​​មាន​ជីវជាតិ​ឲ្យ​បាន​ច្រើន រឹតតែ​ជួយ​បង្កើន​ឱកាស​មាន​កូន ព្រោះ​តាម​រយៈ​អាហារ​ជីវជាតិ នឹង​ជួយ​បង្កើន​​ការ​ផលិត​អ័រម៉ូន​ស្តេរ៉ូអ៊ីត (Steroid) ក្នុង​អូវែ ព្រមទាំង​បង្កើន​កម្រិត​អ័រម៉ូន​អឺសស្ត្រូហ្សែន ជំរុញ​កោសិកា​ខ្លាញ់ នាំ​អាំងសុយលីន​ឲ្យ​កើន​ឡើង​ទៅ​កម្រិត​ធម្មតា​វិញ។

២- ត្រៀម​ខ្លួន​ពពោះ​នា​ពេល​ខាង​មុខ

– វីតាមីន​ផ្ដល់​មុន​ពេល​មាន​ផ្ទៃពោះ ជួយ​ដល់​រាងកាយ​ត្រៀម​ជា​ស្រេច​ដើម្បី​ផលិត​ទឹកដោះ​ក្រោយ​ពេល​សម្រាល។ ប្រព័ន្ធ​រាងកាយ ត្រូវការ​អាស៊ីដ​ហ្វូលីក (Folicacid) ចន្លោះ​ពី ៨០០ មីក្រូក្រាម ទៅ​ ឬ ០,៨ មិលី្លក្រាម/ថ្ងៃ ដើម្បី​ចៀសវាង​ពិការ​លើ​ដំណើរ​ការ​លូត​លាស់​សរសៃ​ប្រសាទ។
– ជាតិ​ទឹក​សំខាន់​ណាស់​សម្រាប់​ស្រីៗ​បំបៅ​ដោះ​កូន​ផង និង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ផង។ អំឡុង​ពេល​នេះ ស្រីៗ​ត្រូវការ​ទឹក​យ៉ាង​ហោច​ណាស់ ២-៣ លីត្រ សម្រាប់​ការ​ផលិត​ទឹកដោះ និង ៣-៤ លីត្រ​សម្រាប់​ទ្រទ្រង់​សុខភាព​គភ៌។
– ទម្លាប់​រស់នៅ​ប្រកប​ដោយ​សុខភាព​ របប​អាហារ​មាន​តុល្យភាព​ល្អ​ លំហាត់​ប្រាណ​ត្រឹមត្រូវ​ គ្មាន​អារម្មណ៍​តានតឹង​ ជួយ​ស្រី​មាន​គភ៌​អំឡុង​ពេល​បំបៅ​ដោះ​កូន រស់នៅ​កាន់តែ​មាន​ផាសុកភាព។
– សូម​ពិនិត្យ​សុដន់ និង​ពិនិត្យ​កោសិកា​មាត់ស្បូន ១ ឆ្នាំ​ម្ដង​ ដើម្បី​ធ្វើ​ប្រាកដ​ថា យើង​មិន​មាន​ហានិភ័យ​ជំងឺ​មហារីក​សុដន់ និងមាត់ស្បូន ​មុន​ពេល​មាន​កូន​ម្នាក់​ទៀត។

៣- បំបៅ​កូន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ មាន​សុវត្ថិភាព​អត់?

ស្រីៗ​ជា​ច្រើន​បារម្ភ​ពី​បញ្ហា​នេះ បំបៅ​កូន​ដោយ​ទឹកដោះ​អាច​នាំ​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​ស្រាលៗ។ យ៉ាងណា ការ​កន្ត្រាក់​នេះ​មិន​បង្ក​ជា​បញ្ហាដែល​អាច​បណ្ដាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​នោះ​ទេ វា​កើត​ឡើង​ដោយសារ​តែ​អ័រម៉ូន​អុកស៊ីតូស៊ីន (Oxytocin) បាន​បញ្ចេញ​ពេល​បំបៅ​ដោះ​ប៉ុណ្ណោះ ហើយ​ការ​កន្ត្រាក់​បែប​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ទារក​នោះ​ដែរ សូម​កុំ​បារម្ភ។ ទោះ​ជា​ការ​បំបៅ​ដោះ​កូន​ពេល​មាន​ផ្ទៃពោះ ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ពិត​មែន ប៉ុន្តែ​មាន​ករណី​មួយ​ចំនួន​ដូច​ខាងក្រោម​តម្រូវ​ឲ្យ​ម៉ាក់ៗ​ឈប់​បំបៅ​ដោះ​ភ្លាមដូច​ជា៖
– បើ​ប្រឈម​ហានិភ័យ​ខ្ពស់​កើត​កូន​មិន​គ្រប់​ខែ
– មាន​កូនភ្លោះ​
– ពេទ្យ​ណែនាំ​ឱ្យ​ចៀសវាង​ការ​រួមភេទ​ពេល​មាន​ផ្ទៃពោះ
– ឈឺចាប់​ស្បូន​ ឬ​ហូរ​ឈាម​ចេញ​ពី​ទ្វារ​មាស
បើ​អ្នក​មាន​រោគសញ្ញា​ទាំងនេះ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]