ភ្នំពេញ៖ រឿងរ៉ាវចម្លែកៗបានកើតឡើងនៅក្នុងសាលារៀនកាតូលិកមួយ ដែលមានពាក្យចចាមអារាមថា សិស្សស្រីម្នាក់ឈ្មោះ អេរី (Eerie) ត្រូវបានធ្វើអត្តឃាតដោយគ្មានមូលហេតុ។ គ្មាននរណាម្នាក់ដឹងអំពីហេតុផលពីក្រោយការស្លាប់របស់នាងនោះទេ ព្រោះវាជារឿងដ៏អាថ៌កំបាំងមួយ។ 

មិនត្រឹមតែប៉ុណ្ណោះ វិញ្ញាណតែលតោលរបស់នាងបានសណ្ឋិតនៅក្នុងសាលារៀនមួយនេះ ហើយពេលខ្លះបានលងបន្លាចសិស្សសាលា និងដូនជីផងដែរ។ អ្នកគ្រូបង្រៀនម្នាក់បានព្យាយាមស្វែងរកការពិត ដែលនៅពីក្រោយការស្លាប់ និងវិញ្ញាណរបស់ក្មេងស្រីអេរីនេះថា តើវាបណ្ដាលមកពីអ្វី។ នាងបានធ្វើការស្វែងរក ដោយពេលខ្លះនាងអាចទាក់ទងជាមួយនឹងវិញ្ញាណខ្មោចអេរីបានផងដែរ។ អ្វីដែលគួរឲ្យខ្លាចជាងនេះនោះគឺហេតុផលដែលធ្វើឲ្យអេរីធ្វើអត្តឃាតខ្លួនឯង។ 

បើចង់ដឹងថាតើនាងបានធ្វើអត្តឃាតដោយសារអ្វីនោះ កុំភ្លេចមកទស្សនាខ្សែភាពយន្តបែបរន្ធត់ «ព្រលឹងខ្មោចអេរី» ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ៕

រឿង «ព្រលឹងខ្មោចអេរី»
រឿង «ព្រលឹងខ្មោចអេរី»
រឿង «ព្រលឹងខ្មោចអេរី»
រឿង «ព្រលឹងខ្មោចអេរី»
រឿង «ព្រលឹងខ្មោចអេរី»

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]