ភ្នំពេញ៖ ខេត្តនីមួយៗនៅប្រទេសកម្ពុជា តែងមានម្ហូបពិសេសប្រចាំខ្លួនជានិច្ច ជាក់ស្តែងខេត្តបាត់ដំបង ដែលជាខេត្តយើងដឹងស្រាប់ហើយ មានម្ហូបឆ្ងាញ់ជាច្រើនដូចជាសង្វាក់ ណែម ជាដើម។ ជាងនេះទៅទៀតប្រជាជនក្នុងខេត្ត ក៏មានថ្វីដៃល្អក្នុងការចម្អិន និងច្នៃម្ហូបផងដែរ។

ហេតុនេះហើយ ទើបមានគ្រួសារអ្នកខេត្តនេះ បានមកបង្ហាញស្នាដៃរបស់គាត់ នៅទីក្រុងភ្នំពេញ ដោយមានហាងឈ្មោះថា «ផ្ទះអ្នកបាត់ដំបង» ដែលមានគោគេចឆ្ងាញ់ប្លែក ជាមួយទឹកជ្រលក់តៅហ៊ូជាប់ចិត្តតែម្តង។ ចំពោះសង្វាក់វិញ គឺគាត់វេចខ្ចប់ដោយខ្លូនឯងមិ នមានបន្ថែមសារធាតុគីមី ជាមួយទឹកជ្រលក់ស្ករត្នោតឈ្ងុយឆ្ងាញ់ជាប់ចិត្ត។

ក្រៅពីនេះក៏នៅមានការថែមញ៉ាំទឹកកកឈូសដូងដោយឥតគិតថ្លៃផងដែរ។ ចាំអង្កាល់ទៀត! ចាប់បើកលក់ពីម៉ោង ១១:០០ ព្រឹក ដល់ម៉ោង ៩:០០ យប់ Free រហូតដល់ថ្ងៃទី ០៨ ខែ០៦ ឆ្នាំ២០១៩។

បញ្ជាក់៖ ការផ្តល់ជូនពិសេសនេះមានតែនៅសាខាសែនសុខតែប៉ុណ្ណោះ សម្រាប់ការកុម្ម៉ង់សង្វាក់១ និងគោគេច ១ នឹងទទួលបានទឹកកកឈូសដូងភ្លាមៗ  តោះបាយថ្ងៃត្រង់ឱ្យប្លែកមាត់ម្តងមើល។ គោគេច ១ ២៥០០៛ សង្វាក់ ៦ ៥០០៛ ទឹកកកឈូស ៦០០០៛។

ទីតាំង៖ ផ្លូវម៉ុងឬទ្ធី ផ្លូវបត់ទៅម៉ាក្រូ (Aroma ចាស់)
https://maps.app.goo.gl/87wtk8b63BjGRLcJA
ទំនាក់ទំនងទូរស័ព្ទលេខ៖ ០៧៧ ៩០ ៧០ ៧១/ ០៩៦ ៨៣ ៤៩ ៤៧២៕

តោះចង់ដឹងថាឆ្ងាញ់ប៉ុណ្ណានោះ ទៅសាកទាំងអស់គ្នា!!

គោគេចនៅ«ផ្ទះអ្នកបាត់ដំបង»
គោគេចនៅ«ផ្ទះអ្នកបាត់ដំបង»
គោគេចនៅ«ផ្ទះអ្នកបាត់ដំបង»
សង្វាក់នៅ«ផ្ទះអ្នកបាត់ដំបង»
សង្វាក់នៅ«ផ្ទះអ្នកបាត់ដំបង»
ទឹកកកឈូសដូងនៅ«ផ្ទះអ្នកបាត់ដំបង»
ទឹកកកឈូសដូងនៅ«ផ្ទះអ្នកបាត់ដំបង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]