ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងអេឡិចត្រូនិក សាមសុង នៅតែអស្ចារ្យ និងនៅតែខ្លាំងក្នុងការបន្តផ្តល់នូវផលិតផលអេឡិចត្រូនិកដ៏ទំនើបទាន់សម័យ និងវៃឆ្លាតបំផុតជូនដល់អតិថិជនរបស់ខ្លួនទាំងអស់។ ជាក់ស្តែងបច្ចុប្បន្ននេះទូរទស្សន៍ Samsung QLED 2019 ជាមួយនឹងរចនាបទថ្មី មុខងារថ្មីៗ និងរូបរាងដ៏គួរឱ្យទាក់ទាញបំផុតនោះ កំពុងតែទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនយ៉ាងច្រើន ជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាយើងតែម្តង។

ជាមួយនឹងទូរទស្សន៍ Samsung QLED 2019 នេះខ្ញុំជឿជាក់ថាលោកអ្នកប្រាកដជាទទួលបាននូវគុណភាពជីវិតក្នុងការរស់នៅកាន់តែស៊ីវីល័យ ក៏ដូចជាបទពិសោធន៍ដ៏អស្ចារ្យនៃការទស្សនា និងការកម្សាន្តគ្មានដែនកំណត់ជាច្រើនទៀត។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះទូរទស្សន៍ Samsung QLED 2019 នេះគឺជាទូរទស្សន៍ដែលមានរាងស្តើងស្អាតទំនើបទាន់សម័យបំផុត ដោយអាចបង្ហាញកម្រិតរូបភាពបានច្បាស់ម៉ដ្ឋយ៉ាងល្អឥតខ្ចោះពីគ្រប់ជ្រុងទាំងអស់ជាមួយនឹងពណ៌ត្រជាក់ភ្នែកដូចធម្មជាតិពិតៗ។

ជាពិសេសលោកអ្នកក៏អាចទទួលបាននូវសោភ័ណភាពនៃផ្ទាំងគំនូរដ៏ទាក់ទាញ និងស្រស់ស្អាតបំផុតពីមុខងាររបស់ Ambient Mode ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង ក៏គ្រោងនឹងដាក់លក់ទូរទស្សន៍ Samsung QLED 8K មួយម៉ូឌែលបន្ថែមទៀតជាផ្លូវការនៅលើទីផ្សាកម្ពុជា នៅពេលខាងមុខនេះផងដែរ ដើម្បីជាជម្រើសដ៏សម្បូរបែបជូនដល់អតិថិជនទាំងអស់។

សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕

ទូរទស្សន៍ Samsung QLED 2019
ទូរទស្សន៍ Samsung QLED 2019
ទូរទស្សន៍ Samsung QLED 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]