កូរ៉េខាងត្បូង៖ រយៈពេលចុងក្រោយនេះ អ្នកគាំទ្រសង្កេតឃើញថា ទំនាក់ទំនងរវាងតារាចម្រៀងកូរ៉េសមាជិកក្រុម BLACKPINK នាង Rosé និងតារាចម្រៀងប៉ុបដ៏ល្បីខាងប៉ែកអឺរ៉ុបនាង Ariana Grande ហាក់មានភាពស្អិតរមួតមិនធម្មតានោះទេ។

យ៉ាងណាមិញ កាលពីថ្ងៃទី ៣០ ម្សិលមិញនេះ Rosé បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញនាងបង្ហោះ Story នៅលើ IG របស់ខ្លួន បង្ហាញពីក្តីរំភើបទៅកាន់នាង Ariana Grande ដែលបានជូនកាដូយ៉ាងពិសេសមកកាន់រូបនាង ជាទឹកអប់មួយដប ដែលជាប្រ៊េនផ្ទាល់ខ្លួនរបស់ម្ចាស់បទ “7 Rings” រូបនោះ។

ក្នុងនោះដែរ Rosé បានសរសេរសារបែបនេះថា៖ “អរគុណ Ariana Grande។ វាពិតជាទឹកអប់ដែលគួឲ្យស្រលាញ់ជាងគេ នៅលើលោកនេះ”។ បន្ទាប់មក នាង Ariana Grande ក៏បានតបមកវិញបែបនេះថា៖ “ស្រលាញ់អ្នក”

គួររម្លឹកផងដែរថា នាង Ariana Grande បានជួប Rosé ដំបូងក្នុងការប្រគំតន្ត្រីរបស់ក្រុម BLACKPINK នៅ Coachella Valley Music and Arts Festival”។ ហើយមិននឹកស្មានថា ត្រឹមតែរយៈពេលដ៏ខ្លី ទំនាក់ទំនងរវាងអ្នកទាំងពីរ ពិតជាស្និទ្ធស្នាលនឹងគ្នា មិនធម្មតា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Rosé
Ariana Grande
សារនិងកាដូដែល Rosé បង្ហោះ
សារឆ្លើយតបរបស់ Ariana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]