រាជធានីភ្នំពេញ ៖ ស្ដ្រី​៣​នាក់​សុ​ទ្ឋ​តែ​ស្រវឹង​ដូច​ៗ​គា្ន ​បាន​ជិះ​ម៉ូតូ​ដួល​បណ្ដាល​ឱ្យ​រង​របួស ​និង​សន្លប់​បាត់ស្មារតី​កាលពីវេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១​ មករា ២០១២ ​នៅ​ត្រង់​ចំណុច​ព្រហ្ម​មុខ​បួន​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុនពេល​កើតហេតុ​គេឃើញ ស្ត្រី៣​នាក់​ជិះ​​ម៉ូតូ​ម៉ាកហ្វី​ណូ​ ពណ៌​ខ្មៅ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​​ផ្លូវលំ​ដែល​សុ​ទ្ធ​តែ​ជង្ហុក​។ លុះ​មក​ដល់ចំណុច​កើតហេតុ​ ស្រាប់តែ​​ជិះគេច​​ជង្ហុក​​​ដួល​ម៉ូតូ​ប្រាវ​តែ​ម្ដង បណ្ដាល​ឱ្យ​ស្ដ្រី​៣​នាក់​ដែល​ជិះ​​ម៉ូតូ​​​​រង​របួស​សន្លប់​បាត់ស្មារតី​ទាំងអស់​គ្នាតែ​ម្ដង។ ​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ​ស្ដ្រី​ទាំង​៣​នាក់​ខាង​លើ​នេះទំនងជា​ចេញពី​កន្លែង​ផឹក​ទឹកត្នោត​ជូរ ហើយ​ស្រវឹង​ក៏បើកម៉ូតូ​លឿន​​​ បណ្ដាល​ឱ្យ​ដួល​ ព្រោះតែ​ជង្ហុក​​គេច​ក៏​មិន​ផុត​នោះ​។

ស្ត្រី​រងគ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​រថយន្ត​​សាមុយ​ដឹក​ទៅសង្គ្រោះ​​​នៅ​គ្លីនិក​ឯក​ជន​មួយ​ក្នុង​ខណ្ឌ​ទួល​គោក ។ ចំពោះ​ម៉ូតូ​​ត្រូវ​បាន​ប៉ូលិស​​យក​ទៅ​រក្សា​ទុក​ឱ្យនៅ​អធិការដ្ឋាន​ខណ្ឌ​សែន​​សុខ ៕    

 

ដកស្រង់ពីកោះសន្តិភាព

ទឺកឆ្នោតជូរក៏ជាសុរាដែរ បើដឹងថានឹងបើកបរដែរ មិនគួរផឹកអោយស្រវឹងដល់ថ្នាក់នោះទេ។ រដ្ឋាភិបាលបានតំរូវ អោយក្រុមហ៊ុនស្រាបៀមានសារបម្រាមមិនអោយបើកបរពេលស្រវឹងក្នុង ស្ពត់ពាណិជ្ជកម្ម ក្នុងករណីនេះទឺកឆ្នោត ជូរក៏គួរមានសារបម្រាមដែរ។

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]