តៃវ៉ាន់៖ តារាតៃវ៉ាន់អ្នកនាង Stephanie Hsiao Chiang បានធ្វើឱ្យអ្នកលេងអ៊ីនធើណេតមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបថតរបស់នាងត្រូវបានចែកចាយពាសពេញបណ្តាញសង្គមកាលពីពេលថ្មីៗនេះរួចមក។

យោងតាមប្រភពបានឱ្យដឹងថា រូបថតរបស់តារាជើងចាស់ សាច់ចាំ រាងខ្ញង់រូបនេះត្រូវបានចែកចាយពេញអ៊ីនធើណេត បន្ទាប់ពីហ្វេនម្នាក់បានថតរូបនាងនៅក្នុងព្រលានយន្តហោះ រួចក៏បង្ហោះចូលក្នុងបណ្តាញសង្គម។

យោងតាមរូបភាពនេះបានបង្ហាញថា បើទោះបីជាអ្នកនាង Stephanie Hsiao Chiang ស្លៀកសំពត់ខ្លីពណ៌ស្វាយមិនសូវសាកសមនឹងអាយុរបស់គាត់ក្តី ក៏អ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើនមានការភ្ញាក់ផ្អើល ព្រោះតែរូបរាងរបស់គាត់ពិតជាស្រស់ស្អាតខ្លាំងមែនទែន។

អ្នកនាង Stephanie Hsiao Chiang

ក្នុងនោះអ្នកប្រើប្រាស់បណ្តាញសង្គម Weibo ម្នាក់បានបញ្ចេញមតិថា៖

«គាត់អាយុ ៥១ឆ្នាំ តែមើលទៅដូច ២១ឆ្នាំ។ តែយើងអាយុ ២០ឆ្នាំ តែរូបរាងយើងមើលទៅដូច ៤០ឆ្នាំទៅវិញ។»

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលអ្នកនាង Stephanie Hsiao Chiang រមែងរក្សាទម្ងន់ត្រឹមតែ ៤៥គីឡូក្រាមនិងទំហំចង្កេះតិចជាង២៤សង់ទីម៉ែត្រ។ លើសពីនេះទៅទៀត អ្នកនាងក៏ធ្លាប់ជាប់ឈ្មោះជាស្រីស្អាតដាច់គេប្រចាំកោះតៃវ៉ាន់ផងដែរ។

រូបថតរបស់នាងដែលត្រូវបានហ្វេនថតជាប់នោះគឺមិនមានការកែច្នៃ ឬPhotoshop អ្វីនោះទេ ដែលធ្វើឱ្យមនុស្សម្នាជាច្រើនមានការកោតសរសើរនូវសម្រស់របស់អ្នកនាងជាខ្លាំង។ 

អ្នកនាង Stephanie Hsiao Chiang

យ៉ាងណាមិញ អ្នកនាង Stephanie Hsiao Chiang ក៏បានបង្ហើបឱ្យដឹងថា មូលហេតុដែលនាងនៅតែក្មេងស្រស់ស្អាតអីចឹង មកពីនាងឧស្សាហ៍ហាត់យូហ្គា, ហែលទឹក, និងលេងកីឡាជិះសេះជាញឹកញាប់។

បន្ថែមពីនេះទៀត អ្នកនាងក៏បាននិយាយទៀតថា៖

«ខ្ញុំគិតថា សម្រស់គឺជាផ្នែកមួយនៃអាជីពរបស់ខ្ញុំ ហើយគ្មានអ្វីដែលត្រូវអួតនោះទេ»៕ 

អ្នកនាង Stephanie Hsiao Chiang
អ្នកនាង Stephanie Hsiao Chiang
អ្នកនាង Stephanie Hsiao Chiang
រូបអ្នកនាង Stephanie Hsiao Chiang កាលពីក្មេង
រូបអ្នកនាង Stephanie Hsiao Chiang កាលពីក្មេង
រូបអ្នកនាង Stephanie Hsiao Chiang កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]