អាហ្សេបៃហ្សង់៖ ក្រុមតោខៀវ Chelsea បានក្លាយជាជើងឯក UEFA Europa League រដូវកាល ២០១៨/២០១៩ បន្ទាប់ពីបំបាក់ក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផលចាស់ដៃ ៤-១ នាកីឡដ្ឋាន Olympic នាទីក្រុង Baku កាលពីយប់មិញនេះ។ ការប្រកួតរវាងក្រុមមកពីទីក្រុងឡុងដ៍ទាំងពីរនេះ ហាក់មិនសូវមានវត្តមានរបស់អ្នកគាំទ្រច្រើនឡើយ ដោយចំនួនអ្នកគាំទ្រទាងសងខាង មានសរុបជាង ៥០០០នាក់ប៉ុណ្ណោះនៃចំនួនទស្សនិកជនសរុប ខណៈដែលចំនួនទស្សនិកជនផ្ទាល់មានមិនដល់ពាក់កណ្តាលនៃកីឡដ្ឋានដែលអាចផ្ទុកមនុស្សបានរហូតដល់ជាង ៦០,០០០នាក់នេះផង។

ការប្រកួតរវាង Chelsea និង Arsenal
ការប្រកួតរវាង Chelsea និង Arsenal

គ្រាប់បាល់របស់ Chelsea ធ្វើបានសម្រេចដោយកីឡាករ Olivier Giroud នៅនាទីទី ៤៩ កីឡាករ Pedro នៅនាទីទី ៦០ និងកីឡាករ Eden Hazard ធ្វើបានសម្រេចពីរគ្រាប់ម្នាក់ឯងនៅនាទីទី ៦៥ និងនាទីទី ៧២ ខណៈដែលក្រុម Arsenal ធ្វើបានសម្រេចមួយគ្រាប់ដែរដោយកីឡាករ Alex Iwobi នៅនាទីទី ៦៩។

ជើងឯក Europa League នេះ គឺជាពានរង្វាន់ដំបូងបំផុតរបស់លោក Maurizio Sarri ក្នុងការដឹកនាំនៅ Chelsea ស្របពេលដែលជ័យជម្នះរបស់តោខៀវនេះមានន័យថា Arsenal នឹងត្រូវដឹកដៃ Manchester United បង្ហាញខ្លួននៅពានរង្វាន់លំដាប់ទី២ របស់អឺរ៉ុបនារដូវកាលក្រោយបន្តទៀតផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

Chelsea គ្រងជើងឯក Europa League
Chelsea គ្រងជើងឯក Europa League
Chelsea គ្រងជើងឯក Europa League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]