ភ្នំពេញ៖ គ្រប់គ្នាប្រហែលជាស្គាល់រថយន្ត TOYOTA HILUX REVO ច្បាស់ហើយ ដោយសាររថយន្តនេះ ជាប្រភេទរថយន្ត Pick-Up ឈានមុខគេពីគុណភាព និងភាពធន់ពីអ្នកប្រើប្រាស់ទូទាំងពិភពលោកអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។ ឥឡូវនេះ HILUX REVO ស៊េរីឆ្នាំ ២០២០ បានមកដល់ជាមួយរូបរាង និងបច្ចេកវិទ្យាទំនើបទាន់សម័យល្អឥតខ្ចោះដែលមានដូចជា៖
+ ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិទាំងខាងមុខ និង ខាងក្រោយ (ត្រជាក់សព្វរថយន្ត)
+ ម៉ាស៊ីនជំនាន់ថ្មីចុងក្រោយ GD Engine
• កំលាំងខ្លាំង
• សំលេងស្ងាត់
• ស៊ីប្រេងតិច
• កាត់បន្ថយជាតិពុលទៅបរិយាកាស

រថយន្ត TOYOTA HILUX REVO

+ ប្រព័ន្ធហ្វ្រាំងសុវត្ថិភាពសំខាន់ៗ និងចាំបាច់ទាំង ១១ មានដូចជាៈ
• ABS ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់
• BA ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តក្នុងស្ថានភាពអាសន្ន
• EBD ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់
• VSC ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង
• TRC ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវរអិល
• DAC ប្រព័ន្ធហ្វ្រាំងទប់លំនឹងស្វ័យប្រវត្តិពេលចុះចំណោត
• HAC ប្រព័ន្ធហ្វ្រាំងការពារការរអិលថយក្រោយដោយស្វ័យប្រវត្តិ
• BOS ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលអ្នកបើកបរបាត់បង់ម្ចាស់ការ
• TSC ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិពេលសណ្ដោង រឺ រងសម្ពាធខ្យល់បោក
• ATRC ប្រព័ន្ធជំនួយពេលជាប់ផុង
• EBS ប្រព័ន្ធប្រកាសភ្លើងអាសន្ន

រថយន្ត TOYOTA HILUX REVO
រថយន្ត TOYOTA HILUX REVO

+ ប្រើប្រាស់ប្រព័ន្ធសោរឆ្លាតវៃ (Smart Key)
+ ពោងសុវត្ថិភាពចំនួន៩ (មួយជុំរថយន្ត)
+ ប្រអប់ក្លាសេភេសជ្ជៈ (Cool box)
+ ចង្កៀងមុខប្រភេទ LED បិទ/បើក និងកំណត់កំពស់ពន្លឺដោយស្វ័យប្រវត្តិ
+ អំពូល LED ២៤គ្រាប់ ផ្តល់សុវត្ថិភាពនិងលំអរផ្នែកខាងមុខរថយន្ត
+ ប្រព័ន្ធភ្លើងសុវត្ថិភាព Follow Me Home
+ ប្រអប់លេខស្វ័យប្រវត្តិ ៦វគ្គ អាចប្រើលេខអូតូ ឬលេខដៃក៏បាន
+ ប្រព័ន្ធជំនួយប្រអប់លេខបង្កើនសន្ទុះរថយន្ត (Power Mode)
+ ប្រព័ន្ធកាពីតាស់ស្វ័យប្រវត្តិ (4WD shift on the fly)
+ ប្រព័ន្ធចង្កូត (PS) រក្សាលំនឹងរថយន្តពេលបើកបរល្បឿនលឿន ឬធ្លាក់គន្លុក
+ គ្រោងឆ្អឹងរថយន្ត (GOA) កាត់បន្ថយសម្ពាធរាល់ការប៉ះទង្គិច។

រថយន្ត TOYOTA HILUX REVO
រថយន្ត TOYOTA HILUX REVO

ក្រៅពីនេះ HILUX REVO ម៉ូដែល ២០២០ ក៏បានភ្ជាប់ជាមួយបច្ចេកវិទ្យាចុងក្រោយទំនើបៗជាច្រើនទៀត។ តាមការបង្ហើបពីនាយកចាត់ការទូទៅផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) លោក លី ប៊ុនហៃ បានឱ្យដឹងថាចំនួនការកក់មានការកើនឡើងលើសពីការរំពឹងទុកបន្ទាប់ពីការប្រកាសទើបតែបាន១ខែសោះ ដោយសារស៊េរីថ្មីនេះមានបំពាក់បន្ថែមជាមួយនឹងម៉ាស៊ីនត្រជាក់ខាងក្រោយដែលជាការការចង់បានរបស់អតិថិជនយូរមកហើយ ហើយតំលៃគឺយើងនៅរក្សាដដែរ តំលៃHilux Revo Rally គឺ $៥៣,៩០០ និង Hilux Revo Premium $៥១,៣០០ តំលៃនេះមិនរួមបញ្ចូលពណ៌សកាម៉ៃទេ។ ចំពោះអតិថិជន ដែលចង់ធ្វើការកក់សូមទំនាក់ទំនងក្រុមហ៊ុនផ្ទាល់ តាមរយៈទូរស័ព្ទ ០១៧ ៣៣៣ ៥០៣/ ០១៧ ២២២ ៥៣២៕

រថយន្ត TOYOTA HILUX REVO
រថយន្ត TOYOTA HILUX REVO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]