ភ្នំពេញ៖ កាលពីយប់មិញ ពិធីករ និងជាអ្នកដឹកនាំ វីជេ សុភា  និងតារាសម្ដែង អ្នកនាង ណូ ម័រ បានចូលរោងការ ប្រកបទៅដោយភាពអធិកអធមយ៉ាងខ្លាំង។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក វីជេ សុភា និង អ្នកនាង ណូ ម័រ ដែលជាតារានៅក្នុងវិថីសិល្បៈដូចគ្នានោះ បានបង្ហាញពីទិដ្ឋភាព អាពាហ៍ពិពាហ៍របស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។

ក្រៅពីទិដ្ឋភាពដ៏ពិសេសនោះ គេសង្កេតឃើញ មានការចូលរួមពីសំណាក់មិត្តៗក្នុងសង្គមសិល្បៈ រួមជាមួយតារាៗចមម្រៀងក្នុង និងក្រៅផលិតកម្ម ចូលរួមជាច្រើនថែមទៀតផង ធ្វើឲ្យកម្មវិធីនេះរឹតតែសប្បាយរីករាយថែមមួយកម្រិតទៀត។

គួរម្លឹកផងដែរថា លោក វីជេ សុភា និង តារាសម្ដែងស្រីវ័យក្មេង អ្នកនាង ណូ ម័រ មានទំនាក់ទំនងស្នេហាជាមួយគ្នា មិនតិចឆ្នាំនោះទេ ទម្រាំពួកគេ សម្រេចចិត្តកាន់ដៃ គ្នា ចូលរោងជ័យរួមសុខ រួមទុក្ខជាមួយគ្នា៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ពិធីមង្គលការរបស់ ណូ ម័រ និង វីជេ សុភា
ពិធីមង្គលការរបស់ ណូ ម័រ និង វីជេ សុភា
ពិធីមង្គលការរបស់ ណូ ម័រ និង វីជេ សុភា
ពិធីមង្គលការរបស់ ណូ ម័រ និង វីជេ សុភា
ពិធីមង្គលការរបស់ ណូ ម័រ និង វីជេ សុភា
ពិធីមង្គលការរបស់ ណូ ម័រ និង វីជេ សុភា
ពិធីមង្គលការរបស់ ណូ ម័រ និង វីជេ សុភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]