ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែឧសភា នេះ ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានបើកសម្ពោធសាខាអ្នកលឿង ដែលជាសាខាថ្មី និងជាសាខាទី២៩ របស់ខ្លួនផងដែរ មានទីតាំងស្ថិតនៅភូមិស្ទឹងស្ងួត ឃុំអ្នកលឿង ស្រុកពាមន៍ ខេត្តព្រៃវែង។

កន្លងមកក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានបើកដំណើរការសាខាជាច្រើនរួចមកហើយរួមមាន សាខាកៀនស្វាយ សាខាខេត្តស្វាយរៀង និងសាខាដទៃទៀតនៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាទៀត។ ហើយនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនក៏បានធ្វើពិធីបើកសម្ពោធ សាខាអ្នកលឿង ដែលជាសាខាទី២៩ បន្ថែមទៀត ដោយសារតែមានការរីកចម្រើន និងមានការគាំទ្រពីពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជា។ 

ដោយឡែកនៅក្នុងខែ មិថុនា ខាងមុខនេះ ក្រុមហ៊ុនក៏នឹងបន្តបើកសាខាថ្មីបន្តទៀត ដែលមានទីតាំងស្ថិតនៅតាមបណ្តាខេត្តដូចគ្នា។ ក្នុងឱកាសបើកសម្ពោធសាខាទី២៩ នេះ លោក ហ៊ួត ជា ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ៊ួត ជា បានលើកឡើងថា ការបើកសម្ពោធសាខាអ្នកលឿងថ្មីនេះ គឺដើម្បីជួយសម្រួលដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដេប៉ូលក់សម្ភារៈសំណង់ ឬមេជាងសំណង់ទាំឡាយឱ្យមានភាពងាយស្រួល មិនចាំបាច់ចំណាយពេលឡើងទៅយកនៅភ្នំពេញផ្ទាល់ទៀតទេ។ 

ក្នុងនោះលោក ហ៊ួត ជា ក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់ ដែលតែងតែបានគាំទ្រផលិតផលរបស់ក្រុមហ៊ុនលោក ហើយដោយសារតែការគាំទ្រ និងជឿជាក់របស់ពុកម៉ែបងប្អូននេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនមួយនេះ នៅតែអាចឈរជើងបានដល់ថ្ងៃនេះ។ 

ជាចុងក្រោយលោកក៏សូមជូនពរឱ្យអតិថិជនទាំងអស់មានសេចក្តីសុខ រកស៊ីទទួលទានមានបាន និងកាន់តែរីកចម្រើនខ្លាំងជាងនេះបន្ថែមទៀត។ ទិញទំនិញពីក្រុមហ៊ុន ហ៊ួត ជា បានទាំងគុណភាពបានទាំងរង្វាន់។ 

ចាប់បើកលក់ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៥:០០ នាទីល្ងាច។ លោកអ្នកក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៧៧ ៨៨៨៨ ១០ / ០១៦ ៨៨៨៨ ១០ / ០៧៧ ៣៩ ៣៣ ៣៣៕  

ពិធីបើកសម្ពោធសាខាថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា
ពិធីបើកសម្ពោធសាខាថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា
ពិធីបើកសម្ពោធសាខាថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា
ពិធីបើកសម្ពោធសាខាថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា
ពិធីបើកសម្ពោធសាខាថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា
ពិធីបើកសម្ពោធសាខាថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា
ពិធីបើកសម្ពោធសាខាថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា
ពិធីបើកសម្ពោធសាខាថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា
សាខាថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]