អាហ្សេបៃហ្សង់៖ តាមរយៈវីដេអូខ្លីមួយបានបង្ហាញពីសកម្មភាពរបស់អ្នកគាំទ្រក្រុម Arsenal ចំនួន ២នាក់ ត្រូវបានប៉ូលិសនៅទីក្រុង បាគូ ធ្វើការហៅសួរនាំដោយសារតែពាក់អាវរបស់ក្លិបកាំភ្លើងធំដែលមានឈ្មោះរបស់កីឡាករ Mkhitaryan។ គួរឱ្យដឹងថា កីឡាករ Mkhitaryan មិនបានរួមដំណើរជាមួយក្លិប Arsenal ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រនាទីក្រុង បាគូ “Baku” ឡើយ ដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន បើទោះបីជា UEFA ក៏ដូចជាសហព័ន្ធបាល់ទាត់អាហ្សេបៃហ្សង់ ធានាទៅលើបញ្ហាសុវត្ថិភាពរបស់គេយ៉ាងណាក្តី។

ប៉ូលិសហៅឃាត់ខ្លួនអ្នកគាំទ្រ Arsenal
ប៉ូលិសហៅឃាត់ខ្លួនអ្នកគាំទ្រ Arsenal

វីដេអូខ្លីនោះបានបង្ហាញថា មានបុរស ២នាក់បានពាក់អាវ Arsenal ដែលមានឈ្មោះរបស់ Mkhitaryan ហើយត្រូវបានប៉ូលិសម្នាក់ឃាត់ខ្លួន និងបានណែនាំខ្លះៗទៅកាន់បុរសទាំងពីរនាក់ខាងលើ មុននឹងអនុញ្ញាតឱ្យបន្តដំណើរធម្មតា។ គួរបញ្ជាក់ឱ្យដឹងថា កីឡាករម្ចាស់អាវលេខ ៧ របស់ Arsenal គឺជាជនជាតិអាមេនី (Armenia) ហើយទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ពីគ្នាតាំងពីឆ្នាំ ១៩៤៩ ហើយប្រជាជនប្រទេសទាំងពីរក៏មិនអាចចេញចូលទឹកដីគ្នាដោយងាយស្រួលដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ប៉ូលិសហៅឃាត់ខ្លួនអ្នកគាំទ្រ Arsenal
កីឡាករ Henrik Mkhitaryan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]