អេស្ប៉ាញ៖ លោក Florentino Perez បានបញ្ជាក់ថា កីឡាករ Sergio Ramos នឹងមិនអាចចាកចេញពីក្លិប Real Madrid ដោយគ្មានតម្លៃខ្លួនបានឡើយ បន្ទាប់ពីប្រធានក្រុមសញ្ជាតិអេស្ប៉ាញរូបនេះបញ្ជាក់ថា រូបគេកំពុងពិចារណាលើការផ្ទេរទៅលីគកំពូល Chinese Super League របស់ចិន។

លោក Florentino Perez
កីឡាករ Sergio Ramos

លោក Perez បាននិយាយប្រាប់ El Transistor ថា៖ “ពួកគេ (Ramos និងអ្នកប្រឹក្សារបស់គេ) បានចូលមកជួបខ្ញុំក្នុងការិយាល័យ ហើយនិយាយថាគេ (Ramos) អាចចាកចេញពីក្លិប ប៉ុន្តែដោយគ្មានតម្លៃខ្លួន ព្រោះដោយសារតែបញ្ហាតម្លៃផ្ទេរកីឡាករនៅលីគកំពូលចិនមានភាពស្មុគស្មាញខ្លាំង”។

លោក Perez បានបន្តថា៖ “ខ្ញុំបានប្រាប់ទៅកាន់ Ramos ថា គេមិនអាចចាកចេញបានឡើយ ហើយខ្ញុំក៏បានសុំជួបជាមួយក្លិបនៅចិនដែលកំពុងចាប់អារម្មណ៍គេនោះផងដែរ។ ពិតណាស់! វាមិនអាចទៅរួចឡើយដែលយើងអនុញ្ញាតឱ្យកីឡាករប្រធានក្រុមរបស់យើងចាកចេញទៅដោយគ្មានតម្លៃខ្លួនបែបនេះ។ បើសិនជាយើងធ្វើវា រឿងនេះនឹងក្លាយជាគំរូដ៏អាក្រក់មួយនាពេលក្រោយ”៕ 

លោក Florentino Perez និងកីឡាករ Sergio Ramos
លោក Florentino Perez និងកីឡាករ Sergio Ramos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]