ភ្នំពេញ៖ Kinder Joy ជាសូកូឡាមានរសជាតិឆ្ងាញ់ដែលភ្ជាប់ជាមួយការភ្ញាក់ផ្អើលនឹងរបស់លេងខាងក្នុង។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងផ្តល់ការកម្សាន្តសម្រាប់កុមារពីពិភពលោកដ៏ស្រស់ស្អាតតាមរយៈរបស់លេងនឹងផ្តល់នូវបទពិសោធន៍ ក៏ដូចជាទំនុកចិត្តដល់ឪពុកម្តាយផងដែរ។

Kinder Joy ត្រូវបានធ្វើឡើងដែលមានការឌីហ្សាញយ៉ាងពិសេស ចែកចេញជា ២ ផ្នែក ម្ខាងជាសូកូឡាមានរសជាតិ២ បញ្ចូលគ្នា គឺក្រែមទឹកដោះគោ ដែលធ្វើពីទឹកដោះគោមានគុណភាពខ្ពស់ និងក្រែមកាកាវដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងនំ ២ ដុំដែលស្រួយឆ្ងាញ់មានស្នូលក្រែមកាកាវ។ ការភ្ជាប់មកជាមួយនឹងរបស់ក្មេងលេងជាច្រើន ដែលប្រមូលផ្ដុំគ្នាបានបង្កើតឲ្យក្មេងមាននូវអារម្មណ៍ភ្ងាក់ផ្អើល និងលេងយ៉ាងសប្បាយរីករាយ។

សូកូឡា Kinder Joy
សូកូឡា Kinder Joy

Kinder Joy បាននាំចូល និងចែកចាយដោយសហគ្រាសហ្គូដហៀលកម្ពុជា ហើយនឹងធ្វើការដាក់តាំងបង្ហាញក្នុងកម្មវីធីតាំងពិព័រណ៍កុមារខ្នាតតូច (Mini Edition) ដើម្បីអបអរទិវាកុមារអន្ដរជាតិ ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញជាន់ផ្ទាល់ដី ដែលរៀបចំឡើងដោយក្រុមហ៊ុនអនុស្សា មានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ០១ មិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្នុងពិព័រណ៍កុមារអនុស្សាខ្នាតតូច Kinder Joy នឹងផ្តល់ជូននូវប្រូម៉ូសិនពិសេស «ទិញមួយថែមមួយ» ក៏ដូចជាការលេងហ្គេមដើម្បីយករង្វាន់ជាច្រើនផងដែរ។

ពិព័រណ៍កុមារខ្នាតតូច (Mini Edition) នេះរៀបចំដោយអនុស្សា ឧបត្ថម្ភធំដោយសាលាអន្ដរជាតិ SCIA ឧបត្ថម្ភដោយ Kinder Joy សហការឧបត្ថម្ភដោយ Scotch, Abbott, Pilot និងសាលាអន្ដរជាតិ H&K ។ ទំនាក់ទំនងទិញស្ដង់ និងសាកសួរព័ត៌មានឥឡូវនេះ តាមរយៈទូរស័ព្ទលេខ 012 230 140 ឬ 010 911 776 និងទំព័រហ្វេសប៊ុក Anussa Events។ 

ទិញមួយ ថែមមួយ ពី Kinder Joy
បញ្ចុះតម្លៃពី Kinder Joy
ំMini Kids Fair
ពិព័រណ៍កុមារ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]