កូរ៉េខាងត្បូង៖ គូស្វាមីភរិយាតារា ដ៏មានឥទ្ធិពល នៅក្នុងសង្គមសិល្បៈកូរ៉េ លោក Rain  និងនាង Kim Tae Hee តែងតែត្រូវគេតាមដាន ពីជីវិតឯកជនរបស់ពួកគេ មិនចេះចប់មិនចេះហើយ ដើម្បីចង់ដឹងថា ដំណើរជីវិតតារាទាំងនោះ បែបណា ក្រោយរៀបការហើយ។

កាលពីថ្មីៗនេះដែរ គេប្រទះឃើញ តារាប្រុសរូបនេះ និងប្រពន្ធ​ នៅព្រលានយន្តហោះ នៅកូរ៉េ ដើម្បីហោះទៅ សហរដ្ឋអាមេរិក។ អ្វីដែលសំខាន់ គ្រាន់តែឃើញពួកគេភ្លាម ហ្វេនជាច្រើន បាននាំគ្នាលួចថត និងបង្ហោះរូបភាពទាំងអស់នោះ ចូលបណ្តាញសង្គមភ្លែតតែម្តង។

ប៉ុន្តែរឿងមួយ ដែលធ្វើឲ្យហ្វេន មានការរំភើបចិត្តខ្លាំងបំផុត លើពួកគេ គឺRain តែងតែ អោបស្មា និងកាន់ដៃប្រពន្ធជាប់ សូម្បីតែដើរ ដែលជាទង្វើមួយ បញ្ជាក់ពីការ ការពារ ផ្តល់ភាពកក់ក្តៅឲ្យប្រពន្ធ មិនថានៅទីណា ឬស្ថានភាពបែបណាក៏ដោយ។

ទង្វើនេះបានធ្វើឲ្យ ហ្វេន នឹកទៅដល់រូបភាពកាលពី២ឆ្នាំមុន ដែលលោក ក៏ធ្វើបែបនេះដែរ ដាក់ទៅប្រពន្ធ នៅក្នុងព្រលានយន្តហោះដូចគ្នា។ ដូច្នេះអាចបញ្ជាក់បានថា ក្តីស្រលាញ់របស់ ដែលមានឲ្យប្រពន្ធ ពិតជាមិនផ្លាស់ប្តូរ និងមិនសាបសូន្យ ទៅតាមពេលវេលានោះទេ៕

Rain និងប្រពន្ធ
Rain និងប្រពន្ធ
Rain និងប្រពន្ធ
រូបភាព កាលពី២ឆ្នាំមុន
រូបភាព កាលពី២ឆ្នាំមុន
រូបថតបច្ចុប្បន្ន
រូបថតបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]