ភ្នំពេញ៖ ទីបំផុតការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន (ថ្នាក់ខេត្ត) បានរកឃើញក្រុមជម្រើសខេត្តចំនួន ២ ដែលត្រូវជួបប្រកួតគ្នាដណ្តើមជើងឯក ក៏ដូចជាត្រៀមលក្ខណៈចូលរួមការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ជាតិ)ផងដែរ។ បេក្ខភាពខេត្តដែលត្រៀមប្រកួតដណ្តើមជើងឯកថ្នាក់ខេត្តនោះគឺ ក្រុមបាល់ទាត់ជម្រើសខេត្តសៀមរាប និងក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំ។

កាលវិភាគប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន (រូបភាព៖ CNCC)
ក្រុមកីឡាករខេត្តត្បូងឃ្មុំ (រូបភាព៖ CNCC)
ក្រុមកីឡាករខេត្តសៀមរាប (រូបភាព៖ Amazing Siem Reap)

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសខេត្តសៀមរាប បានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ ក្រោយពីបានទម្លាក់ក្រុមបាល់ទាត់ជម្រើសខេត្តកោះកុង ខណៈដែលក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំ បានទម្លាក់ក្រុមជម្រើសខេត្តរតនគិរី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ យ៉ាងណាមិញ នៅថ្ងៃជាមួយគ្នានោះ ក្រុមជម្រើសខេត្តកោះកុង និងក្រុមជម្រើសខេត្តរតនគិរី ក៏នៅមានភារកិច្ចប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ក៏ដូចជាកៅអីមួយដើម្បីឡើងមកកាន់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ជាតិ) ផងដែរ។

សូមជម្រាបថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ខេត្ត) ឆ្នាំនេះ នឹងត្រូវរៀបចំឡើងនាថ្ងៃពុធ ទី២៩ ខែឧសភាខាងមុខនេះ នៅទឹកដីកីឡដ្ឋានវិសាខា ដែលស្ថិតនៅហ្គ្រេនភ្នំពេញ។ ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ រវាងខេត្តកោះកុង និងខេត្តរតនគិរី នៅវេលាម៉ោង ៣:០០នាទីរសៀល និងការប្រកួតដណ្តើមជើងឯករវាង ខេត្តសៀមរាប ទល់នឹងខេត្តត្បូងឃ្មុំ ធ្វើឡើងនៅវេលាម៉ោង ៦:០០នាទីល្ងាច៕ 

កីឡដ្ឋាន វិសាខា (រូបភាព៖ CNCC)
កីឡដ្ឋាន វិសាខា (រូបភាព៖ CNCC)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]