កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ iKON បច្ចុប្បន្ននេះ បានក្លាយជាក្រុមចម្រៀងកូរ៉េ ដែលទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសជប៉ុន ចាប់តាំងពីបង្ហាញខ្លួនដំបូងៗមកម្ល៉េះ។

ថ្មីៗនេះ ពួកគេបានរៀបចំកម្មវិធី ជួបជុំអ្នកគាំទ្រថ្មីមួយ នៅលើទឹកដី Fukuoka ប្រទេសជប៉ុនផងដែរ។ នៅក្នុងកម្មវិធីនោះដែរ សមាជិកក្រុមចម្រៀង iKON ក៏បាននិយាយអំពី ដំបូន្មានល្អៗដែលពួកគេទទួលបានពីសិស្សច្បង រួមផលិតកម្ម និងជាតារាចម្រៀងដ៏ល្បីគឺលោក G Dragon។

សមាជិកម្នាក់គឺ Yunhyeong បានបង្ហាញថា G Dragon ធ្លាប់បានផ្ដល់ដំបូន្មានដល់លោកថា កុំផ្តោតសំខាន់លើសមត្ថភាពតែម៉្យាង តែត្រូវចង់ចាំអារម្មណ៍គ្រប់យ៉ាង នៅចំណុចចាប់ផ្ដើមដំបូងបំផុតរបស់យើង។

ជាការពិតណាស់ នេះក៏ព្រោះតែ ធ្លាប់មានតារាល្បីៗជាច្រើនរួចមកហើយ ដែលតែងតែលើកទឹកចិត្តខ្លួនឯង ឲ្យខិតខំប្រឹងប្រែង បង្កើនទេពកោសល្យរហូតទទួលបានភាពជោគជ័យ។ ប៉ុន្តែពួកគេបែរជាភ្លេចអារម្មណ៍រំភើប និងថាមពលដំបូង ដែលពួកគេធ្លាប់មាន នៅពេលចាប់ផ្ដើមគ្រាដំបូង ជាហេតុធ្វើឲ្យពួកគេងាយនឹងធុញទ្រាន់ អ្វីដែលពួកគេកំពុងមាន ទោះបីជាពួកគេកំពុង ទទួលបានភាពជោគជ័យ នៅក្នុងដៃហើយក៏ដោយ។

ក្នុងន័យនេះគឺ G Dragon ចង់បង្ហាញថា ទោះបីជាលោកបានបង្ហាញខ្លួនជាតារា រយៈពេលជាង ១០ឆ្នាំទៅហើយក្ដី ប៉ុន្តែលោកមិនធ្លាប់ភ្លេច នូវអារម្មណ៍រំភើប ក៏ដូចជាថាមពលដំបូង ដែលលោកធ្លាប់មាន ពេលបានឡើងសម្ដែងគ្រាដំបូងឡើយ ហើយនេះជាអ្វីដែល សមាជិកក្រុម iKON ចងចាំមិនភ្លេច៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព iKon
រូបភាព iKon
រូបភាព iKon
រូបភាព iKon
រូបភាព G Dragon
រូបភាព G Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]