ថៃ៖ តារាសម្តែងស្រីKwan Usamanee តែងតែមានព័ត៌មានអាស្រូវទាក់ទងនឹងរឿងស្នេហាជាញឹកញាប់។ ដោយមួយរយៈមុនពេលនាងបែកគ្នាជាមួយអតីតមិត្តប្រុសលោកGolf Pichaya បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងប្រធានបទដ៏ក្តៅគគុកមួយសម្រាប់អ្នកគាំទ្រ។ មូលហេតុដែលធ្វើពួកគេ ទាំងពីរចែកផ្លូវគ្នា ក៏ព្រោះតែមានបញ្ហាពីគ្រួសារទាំងសងខាងរបស់។

ក្រោយបែកគ្នាជាមួយ Golfមិនបានប៉ុន្មាន Kwanក៏បានចាប់ផ្តើមស្នេហាថ្មីជាមួយកម្លោះហាយសូ លោកPatrick។ ដោយពួកគេទាំងពីរបានបង្ហាញភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកនៅក្នុងបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចច្រណែន។

ឃើញថាស្នេហាថ្មីរបស់ Kwan គ្រប់គ្នាសង្ឃឹមថាពួកគេទាំងពីរនឹងស្រលាញ់គ្នាបានយូរ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ Kwan បានផ្តល់បទសម្ភាសន៍ថា នាងបានចែកផ្លូវគ្នាជាមួយលោកPatrickហើយ។

ជាមួយគ្នានេះផងដែរតារាស្រីរូបនេះបាននិយាយរៀបរាប់ថា៖

« ពួកយើងមិនមែនជាសង្សារនឹងគ្នាទៀតទេ ពេលនេះក៏មិនដែលបាននិយាយគ្នាដែរ ហើយសូម្បីតែរាប់អានជាមិត្តភក្តិក៏មិនអាចដែរ ព្រោះពួកយើងមិនបានចាប់់ផ្តើមទំនាក់ទំនងជាមិត្តភក្តិតាំងពីដំបូង។

បែកគ្នាលើកនេះមិនមែនមកពីបញ្ហាគ្រួសារទេ ព្រោះគ្រួសាររបស់Patrick គឺពួកគាត់ល្អជាមួយខ្ញុំណាស់។ ប៉ុន្តែពួកយើងទាំងពីរបែកគ្នាដោយសារតែ ខ្ញុំហើយនឹងគាត់មានចរិតដូចគ្នាពេក រហូតដល់ធ្វើឲ្យខ្ញុំគិតថា គួរតែថយមួយជំហានដើម្បីទៅស្វែងរកកន្លែងដែលមានក្តីសុខរៀងខ្លួន ហើយពេលនេះពួកយើងទាំងពីរគឺមានក្តីសុខណាស់»។

លើសពីនេះ Kwan បាននិយាយរៀបរាប់បន្ថែមទៀតថា នាងបើកឱកាសចាប់ផ្តើមស្នេហាថ្មីជានិច្ច  គ្រាន់តែពេលនេះសុំពេលគិតពីការងារ និងមុខជំនួញសិនតែប៉ុណ្ណោះ៕  

Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan និង Patrick
Kwan និង Patrick
Kwan និង Patrick

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]