អាល្លឺម៉ង់៖ ក្លិប Bayern Munich បានកំណត់គោលដៅធំ ទៅលើកីឡាករមួយរូបរបស់ក្លិប Manchester City គឺកីឡាករ Leroy Sane ដោយក្លិបជើងឯកលីគកំពូលរបស់អាល្លឺម៉ង់មួយនេះ បានត្រៀមកញ្ចប់លុយចំនួន ៧០លានផោនរួចជាស្រេចដើម្បីចរចា។

កីឡាករ Leroy Sane

ក្លិប Bayern Munich ដែលទើបតែគ្រងជើងឯកលីគកំពូលអាល្លឺម៉ង់ថ្មីៗនេះ កំពុងតែស្វែងរកកម្លាំងបន្ថែមសម្រាប់រដូវកាលក្រោយ បន្ទាប់ពីកីឡាករឆ្នើមពីររូបគឺ Arjen Robben និង Frank Ribery បានប្រកាសចាកចេញពីក្លិប ក្រោយចប់រដូវកាល ២០១៨/២០១៩។ ក្លិបជើងឯកអាល្លឺម៉ង់មួយនេះ បានចំណាយលុយជាង ១០០លានផោនរួចទៅហើយ សម្រាប់ការនាំយកកីឡាករថ្មីបន្ថែមចំនួន ២រូបនារដូវកាលក្រោយរួមមាន ខ្សែការពារ Lucas Hernandez និង Benjamin Pavard ខណៈដែលលោក Hoeness ជាប្រធានក្លិបបានបញ្ជាក់ពីដំណើរការនៃការចរចានាំយកកីឡាករ Leroy Sane មកចូលរួមផងដែរ។

លោក Fabrizio Romano ជាអ្នកសារព័ត៌មានរបស់ Sky Sport Italia បានអះអាងថា ក្លិបបាល់ទាត់ Bayern Munich បានត្រៀមរួចរាល់ហើយសម្រាប់ការដាក់សំណើចំនួន ៧០លានផោន សម្រាប់ការចរចាជាមួយ Manchester City។ យ៉ាងណាមិញ Bayern Munich អាចនឹងតម្លើងថ្លៃខ្ពស់ជាងនេះទៅទៀតដើម្បីប្រមាញ់យក Sane ដោយរង់ចាំមើលទៅលើស្ថានភាពជាក់ស្តែងបន្តទៀត៕

កីឡាករ Leroy Sane
កីឡាករ Leroy Sane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]