អេស្ប៉ាញ៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa Del Rey រវាងក្រុម Barcelona និងក្រុម Valancia នាឆ្នាំនេះ នឹងត្រូវរៀបចំឡើងនៅទីក្រុង Seville។ នេះគឺជាលើកដំបូងបង្អស់ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ដែលការប្រកួតផ្តាច់ព្រ័ត្រ Copa Del Rey ត្រូវរៀបចំឡើងនៅក្នុងទឹកដី Seville ខណៈដែលការប្រកួតនឹងត្រូវធ្វើឡើងនាកីឡដ្ឋាន Estadio Benito Villamarin របស់ក្លិប Real Betis។

កីឡដ្ឋាន Benito Villamarin

ក្នុងការប្រកួតនេះដែរ អ្នកគាំទ្ររបស់ក្លិប Barcelona ជាង ៦,៣០០នាក់ ត្រូវបានគេរាយការណ៍ថា នឹងធ្វើការហោះហើរទៅកាន់ទីក្រុង Seville ដើម្បីទស្សនាការប្រកួតផ្តាច់ព្រ័ត្រដ៏អស្ចារ្យមួយនេះផងដែរ។ ដោយសារហេតុនេះហើយ ទើបបណ្តាទីតាំងនានាក្នុងតំបន់ បានឈ្លៀតឱកាសទាញយកប្រយោជន៍ពីភ្ញៀវទេសចររាប់ពាន់នាក់ ដែលសម្រុកទៅកាន់ទីក្រុង Seville ក្នុងពេលតែមួយបែបនេះ។

យោងតាមគេហទំព័រ KAYAK.es បានឱ្យដឹងថា តម្លៃបន្ទប់សណ្ឋាគារលំដាប់ផ្កាយ៣ ឬផ្កាយ៤ នៅក្នុងទីក្រុង Seville បានកើនឡើងជាង ១៤៩% ពីតម្លៃធម្មតា ១២៥អឺរ៉ូ ហក់ឡើងដល់ជាង ៣១០អឺរ៉ូក្នុងមួយយប់។ ក្រៅពីនេះ សម្រាប់ជើងហោះហើរវិញត្រូវបានគេរាយការណ៍ថា មានតម្លៃជាមធ្យម ២៤២អឺរ៉ូ សម្រាប់ការហោះហើរទៅមករវាងទីក្រុង Seville-Barcelona និងត្រូវចំណាយ ២២៥,៥អឺរ៉ូសម្រាប់ការហោះហើរទៅមកពីទីក្រុង Seville-Valancia៕

សណ្ឋាគារនៅទីក្រុង Seville (រូបតំណាង)
សណ្ឋាគារនៅទីក្រុង Seville (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]