ថៃ៖ ប្រហែលជាប្រិយមិត្ត បានស្គាល់ច្បាស់ពី តារាសម្តែងស្រី Apinya ដែលជាតារាស្រីម្នាក់ មានមុខមាត់ស្លូតបូតខ្លាំង ប៉ុន្តែពេលខ្លះ ផលិតករ តែងតែឲ្យនាង ដើរតួជាឈ្នានីស ឬតួចិត្តអាក្រក់ទៅវិញ។

ជាក់ស្តែង អ្វីដែលហ្វេនចាប់អារម្មណ៍ឃើញថា មុខមាត់ និងស្ទាយ៍លេងខ្លួន របស់ តារាស្រីរូបនេះ កាន់តែប្រួលប្រែទៅបន្តិចម្តងៗ រហូតសឹងតែ មើលមិនចង់ស្គាល់ថាជានាង ដោយពេលដំបូង នាងកាត់សក់ខ្លីត្រឹមក និងមានសាក់បន្តិចបន្តួចតែប៉ុណ្ណោះ។

ប៉ុន្តែពេលនេះ នាងសាក់ឡើងសុះសាច់ ត្រង់ផ្នែកខ្នងរបស់នាង ដែលរកតែសាច់ស្ទើរតែមិនឃើញ ហើយរូបរាងរបស់នាង ក៏កាន់តែស្គមជាងមុន មិនគួរឲ្យស្រលាញ់ ដូចនាង កាលពីមុននោះឡើយ។

សូម្បីតែស្ទាយ៍ស្លៀកពាក់របស់នាង ក៏មិនសូវមានការទាក់ទាញខ្លាំងដែរ ដែលពេលនេះ នាងតែងខ្លួនបែបផ្សេង ហើយឧស្សាហ៍ស្លៀកឈុតប៊ីគីនី ច្រើនពេលខ្លាំងណាស់។

ក្នុងនោះ ក៏មានហ្វេនភាគច្រើន បានសំណូមពរ ឲ្យនាងផ្លាស់ប្តូរ មកជានាង កាលពីមុនវិញ ព្រោះថា កាលពីមុន នាងពិតជាស្រស់ស្អាត និង មើលទៅ មានមន្តស្នេហ៍ខ្លាំងណាស់ ជាមួយនឹងកែវភ្នែករបស់នាង៕ 

Apinya កាលពីមុន
Apinya កាលពីមុន
Apinya កាលពីមុន
Apinya បច្ចុប្បន្ន
Apinya បច្ចុប្បន្ន
Apinya បច្ចុប្បន្ន
Apinya បច្ចុប្បន្ន
Apinya បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]