ចិន៖ បុរសសាច់កម្មម្នាក់ ត្រូវបានសង្សារទះ ៥២កំផ្លៀង ព្រោះតែមិនទិញទូរស័ព្ទថ្មីឱ្យនាង បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជនជាច្រើន។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើង នៅក្នុងខេត្តស៊ីឈួន កាលពីថ្ងៃទី២០ ខែឧសភា ត្រូវជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់របស់ចិន។

យោងតាមវីដេអូបានបង្ហាញថា នារីជាសង្សារ បានទះកំផ្លៀងបុរសម្នាក់នោះជាច្រើន ហើយរូបគេនៅតែឈរស្ងៀមឱ្យនាងទះបន្តទៀត។

ក្រោយមក ប៉ូលិសក៏បានមកដល់កន្លែងកើតហេតុដើម្បីព្យាយាមបំបែកពួកគេ ប៉ុន្តែបុរសជាសង្សារនោះបានការពារមិត្តស្រីរបស់គេទៀត ដោយនិយាយថា មកពីរូបគេខុស ហើយគេជឿថាមានតែឱ្យសង្សារគេទះកំផ្លៀងបែបនេះទេ ទើបនាងបាត់ខឹង។

យ៉ាងណាមិញ គូស្នេហ៍មួយគូនេះបានសន្យាថា នៅថ្ងៃក្រោយពួកគេនឹងដោះស្រាយបញ្ហាផ្ទាល់ខ្លួន នៅក្នុងផ្ទះរបស់ពួកគេ ដើម្បីកុំឱ្យរំខានដល់អ្នកដទៃ។

ដោយឡែក តាមប្រភពបានឱ្យដឹងថា បុរសម្នាក់នោះត្រូវបានសង្សារគេទះកំផ្លៀងចំនួន ៥២កំផ្លៀង ព្រោះតែនាងខឹងថា រូបគេមិនអាចទិញទូរស័ព្ទថ្មីឱ្យនាងនៅថ្ងៃពិសេសនេះបាន។ លើសពីនេះទៀត ការចំណាយរបស់បុរសម្នាក់នោះភាគច្រើន គឺចាយវាយលើសង្សាររបស់គេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]